ភ្នំពេញ៖ ជាការពិត ក៏ព្រោះតែសំឡេងមានភាពខុសប្លែកពីគេ បូករួមជាមួយទេពកោសល្យនៃការប្រើប្រាស់សំឡេង គួបផ្សំនឹងទឹកដមដ៏ក្រអួនក្រអៅ អន្ទងចិត្តអ្នកស្ដាប់ឲ្យស្លុងទៅតាមហើយ។ តារាពន្លកថ្មី លីម តិចម៉េង ត្រូវអ្នកគាំទ្រជាច្រើន បានកោតសរសើរពីភាពរួសរាយរាក់ទាក់ និងការឲ្យតម្លៃទៅអ្នកគាំទ្រ។

ជាពិសេស ថ្មីៗនេះ តិចម៉េង បានបង្ហាញខ្លួននៅក្នុងEventនៅក្នុងផ្សារទំនើបមួយ ថែមទាំងមានអ្នកគាំទ្រយ៉ាងច្រើនកុះករ រង់ចាំមើលការសម្ដែងរបស់កម្លោះតូច តិចម៉េង ផងដែរ។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ នោះគឺ កាដូរដែល តិចម៉េង ទទួលបានពីហ្វេន គឺសុទ្ធតែជារបស់ញុំា ជាប្រភេទនំកញ្ចប់ ធ្វើជាកម្រងពាក់កតែម្ដង លើសពីនេះ ហ្វេនថែមទាំងជូនអង្ករឲ្យ តិចម៉េង ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រាន់តែឃើញបែបនេះហើយ អ្នកទស្សនាគាំងខ្លាំងតែម្ដង ព្រោះ មិនដែលឃើញហ្វេនគិតគូដល់អាយដល ជូនកាដូរជារបស់ហូបបែបនេះឡើយ ចំណែកឯអ្នកទទួលបានកាដូរពីហ្វេនវិញ កម្លោះតិចម៉េង សើចសប្បាយបិទមាត់មិនជិតតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

លីម តិចម៉េង
លីម តិចម៉េង
លីម តិចម៉េង
លីម តិចម៉េង
លីម តិចម៉េង
លីម តិចម៉េង
លីម តិចម៉េង
លីម តិចម៉េង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]