ភ្នំពេញ៖ ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប បានអញ្ជើញចូលរួមជាអធិបតីភាពនៅក្នុងកម្មវិធីទិវាបេតិកភណ្ឌលើកទី៥ ក្រោមប្រធានបទ «ព្រឹត្តិការណ៍សម្តែងល្ខោនខោលដ៏អស្ចារ្យ» កាលពីថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា នៅសាលមហោស្រពកោះពេជ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងឱកាសនោះឧកញ៉ា ឡេង ប្រុស ក៏បានអញ្ជើញថ្លែងសុន្ទរកថាដ៏មានអត្ថន័យខ្លឹមសារជ្រាលជ្រៅដែលរំលេចអំពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបទាំងរូបី និងអរូបី ដែលបុព្វបុរសខ្មែរបានបន្សល់ទុករហូតដល់សព្វថ្ងៃ មិនត្រឹមតែជាសក្ខីភាពបង្ហាញពីភាពរុងរឿងថ្កុំថ្កើងគួរជាទីស្ញប់ស្ញែងនៃមនុស្សជាតិប៉ុណ្ណោះទេ ថែមទាំងមានតួនាទីដ៏សំខាន់ក្នុងការផ្សារភា្ជប់ទំនាក់ទំនងរវាងមនុស្ស និងមនុស្ស សង្គម និងសង្គម ព្រមទាំងរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពទៀតផង។

លោកឧកញ៉ាថ្លែងគូសបញ្ជាក់ថា ក្នុងចរន្តនៃសាកលភាវូបនីយកម្ម សម័យបច្ចេកវិទ្យាទំនើបបានញ៉ាំងឱ្យសង្គមមានការវិវត្តយ៉ាងគំហុក ដែលជាហេតុធ្វើឱ្យមរតកវប្បធម៌ដ៏មានតម្លៃមួយចំនួនទទួលរងនូវការប្រឈមយ៉ាងខ្លាំង រហូតអាចនឹងឈានទៅបាត់បង់ដោយអន្លើៗ។ ការណ៍នេះយើងទាំងអស់គ្នាត្រូវតែចូលរួមក្នុងការថែរក្សា ការការពារ ការអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិឲ្យបានគង់វង្ស។

ថ្លែងនៅចំពោះមុខសិល្បៈករឧកញ៉ា ឡេង ប្រុស បានបញ្ជាក់បន្ថែមថា៖

នៅក្នុងឱកាសនេះដែរ ឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក៏បាននាំយកថវិកាចំនួន ៣ ពាន់ ដុល្លារអាមេរិក ឧបត្ថម្ភជូនដល់កម្មវិធីទិវាបេតិកភណ្ឌលើកទី៥ ផងដែរ។ សូមជម្រាបថា កម្មវិធីនេះរៀបចំដោយ សាលាសិល្បៈហ៊្វូណន និងសាលារបាំបុប្ផាទេ ដើម្បីអបអរសាទរខួប០៤ឆ្នាំ នៃល្ខោនខោល ខួប១៩ឆ្នាំនៃរបាំព្រះរាជទ្រព្យ ខួប១៧ឆ្នាំនៃល្ខោនស្រមោលស្បែកធំ ខួប០៥ឆ្នាំនៃចាប៉ីដងវែងខ្មែរ ដែលចូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ដោយអង្គការយូណេស្កូ (UNESCO)៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]