កូរ៉េខាងត្បូង៖ ជាការពិតណាស់ តារាប្រុស លោក Song Joong Ki គឺជា​តារា​សម្ដែង​ដ៏​ពេញ​និយម​មួយរូប នៅ​ក្នុង​សិល្បៈកម្សាន្តកូរ៉េ ព្រមទាំងស្ថិតនៅ​ក្នុង​ក្រសែ​ភ្នែកហ្វេនៗ​នារីជាច្រើន ជាមួយនឹងភាពស្រស់សង្ហារបស់លោក ផងដែរ។

ដោយឡែក ក្រៅពីសមត្ថភាពសម្ដែង ក៏ដូចជារូបសម្រស់ខាងក្រៅហើយនោះ តារាប្រុសរូបនេះ ថែមទាំងត្រូវបាន ​ទស្សនិកជន​​ចាប់​អារម្មណ៍ជាពិសេស ពីសកម្មភាពនិងទំនាក់ទំនងនៅក្នុងក្រុមការងារ ដែលកាលពីថ្មីៗ​នេះ លោក Song Joong Ki បាន​ធ្វើ​ទាញយកការតាមដានពីអ្នកគាំទ្រ នៅពេលដែលបានបង្ហាញពី សកម្មភាព​ឈុត​ក្រៅឆាក នៅ​ក្នុង​ភាពយន្តថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ អ្នកគាំទ្រគ្រប់គ្នា បានស្ងើចសរសើរចំពោះ លោក Song Joong Ki ពេលបានឃើញពី​បុគ្គលិក​លក្ខណៈ​ជីវិត​ពិត ដែលតែងតែមានវិជ្ជាជីវៈ និងបង្ហាញពីការយកចិត្តទុកដាក់ ចំពោះអ្នកជុំវិញខ្លួន ជាពិសេស ទៅលើតារាអន្តរជាតិ។

ម៉្យាងវិញទៀត តារាប្រុសរូបនេះ តែងតែលើកទឹកចិត្ត យកចិត្តទុកដាក់ និងចំណាយពេលវេលា ចែករំលែកជាមួយនឹង តារារួមការងាររបស់ខ្លួន ដើម្បីផលិតខ្សែភាពយន្តឲ្យបានពេញលេញ និងល្អជាទីបំផុត រួមទាំងមាន​ទំនាក់ទំនង​ដ៏គួរ​ឱ្យ​ស្រឡាញ់​ជាមួយ​នឹង​តារា​សម្ដែងផ្សេងៗ ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
រូបភាព Song Joong Ki
រូបភាព Song Joong Ki

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]