កម្សាន្ត៖ ពិតណាស់ ភាពស្រស់ស្អាតនរណាៗក៏ប៉ងប្រថ្នាចង់បាន មិនថាបុរសឬនារីឡើយ ហើយសម្រស់ជាផ្នែកមួយយ៉ាងសំខាន់ ដែលអាចធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍។ បើក្រឡេកមើលអ្នកសិល្បៈ ភាគច្រើនមានរូបសម្រស់ និងរូបសម្បត្តិស្អាតសង្ហាគួរឲ្យទាក់ទាញ សឹងគ្រប់ៗគ្នាតែម្ដង។
ទន្ទឹមនឹងមានសម្រស់ស្អាតពីធម្មជាតិ តារាខ្មែរមួយចំនួនធំ នៅតែសម្រេចចិត្តទៅវះកាត់កែសម្ផស្ស ដើម្បីបង្កើនសម្រស់ផងដែរ។ហើយភាគច្រើនដែលគេឃើញសិល្បករ សិល្បការិនីខ្មែរកែគឺផ្នែកច្រមុះ ទម្រង់មុខ និងចាក់ចង្កាស្រួចជាដើម។ ក្នុងនោះដែរ តារាខ្មែរ ដែលបានទទួលសេវាកម្មកែសម្ផស្សស្អាតប្លែកសម តាមបំណងនោះមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១៖ អ្នកនាង ឱក សុគន្ធកញ្ញា
អ្នកនាង ឱក សុគន្ធកញ្ញា ជាកំពូលតារាចម្រៀងស្រី ដែលទទួលបានប្រជាប្រិយភាពខ្លាំង។ បើក្រឡេកមើលរូបសម្រស់ ក្រោយរៀបការ និងបង្កើតកូនប្រុសរួច គេដឹងថាតារារូបនេះ បានកែសម្ផស្សផ្លាស់ប្ដូររូបសម្រស់ខ្លួនឯង មើលទៅស្អាតខ្លាំងតែម្ដង។
២៖ អ្នកនាង សួស វីហ្សា
អ្នកនាង សួស វីហ្សា ជាតារាចម្រៀងមួយរូប ទទួលបានការគាំទ្រពីមហាជនច្រើន ហើយថ្មីៗនេះនាងទើបទៅកែច្រមុះទម្រង់ថ្មីមើលទៅស្រស់ស្អាតជាងមុនតែម្ដង។
៣៖ អ្នកនាង គឹម លីហ្សា
តារាសម្ដែងស្រីទទួលបានប្រជាប្រិយភាព អ្នកនាង គឹម លីហ្សា ក្រោយរៀបការមានកូនប្រុស២រួចមក តារារូបនេះបានកែច្រមុះ និងចង្កាផងដែរ។ ហើយសម្រស់បច្ចុប្បន្នអ្នកម៉ាក់សម័យថ្មីរូបនេះ រឹតតែក្មេងស្អាតជាងមុន។
៤៖ កញ្ញា ទេព បូព្រឹក្ស
តារាចម្រៀងស្រីពោរពេញដោយសមត្ថភាព កញ្ញា ទេព បូព្រឹក្ស នាងទើបវះកាត់ប្ដូរទម្រង់ច្រមុះថ្មី ឲ្យឃើញស្រួចជាងមុន។ ម្យ៉ាងបន្ទាប់កែរួចឃើញថាមុខមាត់នាងហាក់ប្លែក សឹងដូចតុក្កតាតែម្ដង។
៥៖ កញ្ញា សុភ័ក្រ កុសុម៉ា
តារាចម្រៀង និងពិធីការិនីកញ្ញា សុភ័ក្រ កុសុម៉ា ក្រោយសម្រកទម្ងន់នាងកាន់តែមានភាពទាក់ទាញជាងមុនជាពិសេសថ្មីនេះនាងបានកាត់ត្របកភ្នែក និងកែច្រមុះ មើលទៅរឹតតែស្រស់សោភាជាងមុនថែមមួយកម្រិតទៀត។
៦៖ កញ្ញា ងិន ម៉ារ៉ាឌី
អាចនិយាយបានថា ក្រោយជាប់ឈ្មោះជាបវរកញ្ញា Miss Universe Cambodia 2020 នាងបានកែច្រមុះ ដើម្បីជួយបង្កើនសម្រស់ ចំណែករូបសម្ផស្សនាងបច្ចុប្បន្ន នាងកាន់តែស្រស់ស្អាតផូរផង់ រហូតហ្វេនសរសើរគ្រប់ៗគ្នា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]