ភ្នំពេញ៖ ការប្រកួតកីឡាជាតិកម្ពុជាលើកទី៣ និងកីឡាប៉ារ៉ាឡាំពិកជាតិលើកទី១ បានចាប់ផ្តើមជាផ្លូវការហើយនៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេរបស់ប្រទេសគឺ Smart Axiata ជាអ្នកឧបត្ថម្ភធំនៃព្រឹត្តិការណ៍នេះ។ កម្មវិធី Pleng ដែលជាកម្មវិធីតន្រ្តីរបស់ក្រុមហ៊ុន Smart Axiata ក៏បានធ្វើការសហការជាមួយសិល្បករល្បីល្បាញក្នុងស្រុក ដើម្បីនិពន្ធបទចម្រៀងពិសេសមួយ សម្រាប់សម្តែងផ្ទាល់ក្នុងអំឡុងពេលពិធីបើកកម្មវិធីផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិធីបើកការប្រកួតកីឡាជាតិ បានប្រព្រឹត្តឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានការអញ្ជើញចូលរួមពីអ្នកទស្សនារាប់ពាន់នាក់ ដែលបញ្ជាក់អំពីការកើនឡើងនៃការគាំទ្រវិស័យកីឡានៅកម្ពុជា។
នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata លោក Feiruz Ikhwan បានមានប្រសាសន៍ថា៖
ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នឹងប្រព្រឹត្តទៅនៅក្នុងរាជធានីភ្នំពេញ ខេត្តកំពត កែប សៀមរាប និងព្រះសីហនុ។ កម្មវិធីនេះជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា រហូតដល់ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំក្រោយ។ ការប្រកួតឆ្នាំនេះ ក៏មាននូវការដាក់បញ្ចូលការប្រកួតកីឡាជាតិប៉ារ៉ាឡាំពិកថ្នាក់ជាតិ ជាលើកដំបូងនៅកម្ពុជាផងដែរ។ កីឡាជាតិលើកទី៣ នឹងមានការដាក់បញ្ចូលកីឡាសាមញ្ញចំនួន ៣៨ និងកីឡាប៉ារ៉ាឡាំពិកចំនួន ៧ ដោយមានវិញ្ញាសាសរុបចំនួន ៤០៥។ ពិធីបិទកម្មវិធីជាផ្លូវការ នឹងប្រព្រឹត្តិនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
សិល្បករខ្មែរកំពូល រួមមាន លោក ម៉ម ពេជ្ររិទ្ធ លោកស្រី មាស សុខសោភា លោក រីម ភារម្យ លោក ដួង វីរៈសិទ្ធ កញ្ញា តី និង ពូឃ្លាំង បានសម្តែងបន្តផ្ទាល់នូវបទចម្រៀងដែលទើបនិពន្ធថ្មី ក្រោមចំណងជើង «វីរភាពកីឡា» ក្នុងពិធីបើកកម្មវិធី អមជាមួយនឹងទស្សនីយភាពការសម្តែងដ៏អស្ចារ្យ ដែលប្រកបដោយទម្រង់សិល្បៈខ្មែរចម្រុះ មានតាំងពីរបាំព្រះរាជទ្រព្យ និងក្បាច់គុនបុរាណល្បុក្កតោ។
តារាខ្មែរល្បីៗផ្សេងទៀតពីកម្មវិធី Pleng – រួមមាន G-Devith ក្មេងខ្មែរ Klapyahandz Rethko និង វុទ្ធា ជាដើម ក៏បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលជាមួយនឹងការសម្តែងពិសេសៗផងដែរ។
ពិធីបើកកីឡាជាតិលើកទី៣ ក៏មានការសម្តែងពីក្បាច់គុនខ្មែរផ្សេងៗ កីឡាជិះសេះ និងក្បួនដង្ហែរបស់អត្តពលិក ផងដែរ។ ការផ្សាយបន្តផ្ទាល់នៃព្រឹត្តិការណ៍នេះ ក៏ត្រូវបានចាក់ផ្សាយនៅលើទំព័រហ្វេសប៊ុក Pleng និង Smart Axiata ដោយទទួលបានចំនួនអ្នកចូលមើលចំនួនជាង ១.៤ លានដង។
ក្រុមហ៊ុន Smart Axiata ពិតជាមានមោទនភាពក្នុងការគាំទ្រការរៀបចំកីឡាជាតិកម្ពុជា ចាប់តាំងពីការរៀបចំកីឡាជាតិលើកទី១ នៅក្នុងឆ្នាំ ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨។ ដោយមានការយល់ដឹងពីសារៈសំខាន់នៃកីឡាចំពោះរបៀបវារៈកសាងប្រទេស ក្រុមហ៊ុន Smart Axiata ប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកបង្រួបបង្រួមសង្គម ក្នុងគោលបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមខ្មែរ និងបណ្តុះទេពកោសល្យជំនាន់ក្រោយ៕
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart” ។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]