ថៃ៖ ស្របពេលដែលបានក្លាយជាអ្នកម្ដាយគេ ក្រោយពីបានសម្រាលកូនរួចមក ក្រឡេកឃើញថា មិនថាមានសកម្មភាពអ្វី ឬការបង្ហាញខ្លួនបែបណានោះឡើយ តារាស្រី Due Arisara ក៏នៅតែស្ថិតក្នុងការតាមដាន និងជាទីជាចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ។

ជាពិសេស ចំពោះការលេងស្ទាយ៍ និងការរៀបចំតុបតែងមុខមាត់ របស់តារាស្រីរូបនេះ ក៏កំពុងតែអង្រួនចិត្តទស្សនិកជន ដោយថ្មីៗនេះ នាងបានបង្ហាញខ្លួនក្នុងឈុតពណ៌ស ឈរបង្អួតរាងយ៉ាងស្រស់ស្អាត និងបានធ្វើឲ្យមើលឃើញពីការរៀបចំខ្លួនថ្មីមួយបែបទៀត យ៉ាងប្លែកភ្នែក ជាមួយនឹងការតុបតែងមុខមាត់ និងសក់ ស្ទើរតែដូចជាកូនតុក្កតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះគឺជាការបង្ហាញខ្លួនថ្មីមួយទៀតហើយ សម្រាប់ Due ដែលអាចទាញយកចិត្តអ្នកទស្សនាសាជាថ្មី ក្រោយពីបានសម្រាលកូនរួចរាល់ និងរក្សាបាននូវភាពស្រស់ស្អាត ដ៏មិនគួរឲ្យជឿសឹ​ងច្រឡំនារីក្រមុំវ័យក្មេង ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖​

Due
Due
Due
Due
Due
Due
Due

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]