ភ្នំពេញ៖ ដូចប្រិយមិត្តដឹងស្រាប់ហើយថា នៅថ្ងៃទី ២៦ ខែវិច្ឆិកា CL អតីតសមាជិកក្រុមចម្រៀងនារី 2NE1 បានបង្ហាញខ្លួនជាសារធារណៈ បានធ្វើការប្រគុំតន្រ្តី នៅទីក្រុងភ្នំពេញ ដែល បានចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អ្នកគាំទ្រ ក្នុងប្រទេស។

នៅក្នុងនោះផងដែរ តារាស្រីកើតឆ្នាំ ១៩៩១ រូបនេះ បានស្លៀកសំពត់វែងស្បែកពណ៌ខ្មៅ ជាមួយនឹងអាវពណ៌ខ្មៅ  លើសពីនេះទៀត​ នាងបន្ថែមគ្រឿងអលង្ការមួយចំនួន ជាមួយស្បែកជើងខ្មៅដើម្បីទាក់ទាញថែមមួយកម្រិតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក អ្វីដែលចាប់អារម្មណ៍ជាងនេះទៅទៀតនោះ តម្លៃរបស់សម្លៀកបំពាក់ការឡើងឆាកមួយនេះមានតម្លៃមិនគួរឲ្យជឿ។ វាត្រូវបានគេឱ្យដឹងថា សំពត់ស្បែកដែលអូសដីមាក់ Rick Owen មានតម្លៃទៅដល់ ១,៦៣៥ ដុល្លារ។

បន្ថែមពីនេះស្បែកជើងរបស់នាងគឺប្រ៊េន BALENCIAGA ដែលមានតម្លៃ ១,៨០០ដុល្លារ ហើយចិញ្ចៀនបានមកពីប្រ៊េនប្រណីត Bulgari ដែលរំពឹងថានឹងមានតម្លៃ ២៧,៣៥០ ដុល្លា បូករួមខ្សែក ៦០,៩០០ ដុល្លារ។ តួយ៉ាង បើគិតពីតម្លៃសរុបក្នុងមួយឈុតនេះ គេត្រូវបានប៉ាន់ស្មានប្រមាណតម្លៃប្រហែលជិត ១០ម៉ឺនដុល្លារ ឯណោះ៕

ប្រភព៖​ អ៉ីនធឺណែត

សូមទស្សនារូបភាពខាងក្រោម៖

CL
CL
CL
តម្លៃឈុត CL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]