យល់ដឹង៖ មនុស្សប្រុសទោះស្រលាញ់រកតែស្រីស្អាតក៏ពិតមែន តែបើមានចរិតមិនល្អ មនុស្សប្រុសក៏ស្រលាញ់មិនបានយូរដែរ ព្រោះភាពស្រស់ស្អាតរបស់មនុស្សស្រី មិនអាចលាក់បាំងចំណុចមិនល្អ ដែលមាននៅពីខាងក្នុងខ្លួនរបស់មនុស្សស្រីបានឡើយ។

ដូច្នេះ មនុស្សស្រីគ្រប់រូបគួរតែបានដឹងថា ប្រភេទមនុស្សស្រីមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ គឺជាប្រភេទមនុស្សស្រីដែលមនុស្សប្រុសមិនចាប់អារម្មណ៍លើ បែបនេះ​ហើយមនុស្សស្រីគ្រប់រូប បើចង់ឱ្យគេចាប់អារម្មណ៍លើ អ្នកត្រូវចេះរៀបចំខ្លួនឱ្យបានល្អ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សស្រី៤ប្រភេទ មនុស្សប្រុសមិនដែលចាប់អារម្មណ៍លើ៖

១. មនុស្សស្រីគ្មានសុជីវធម៌

រូបតំណាង

ជាការពិត មនុស្សស្រីដែលខ្វះសុជីធម៌នៅក្នុងខ្លួន ដោយមិនចេះមានការគោរពគេឯង ជាពិសេសចាស់ទុំ និងមានសម្តីឆ្លើយ មិនសមជាមនុស្សស្រី ទោះស្រស់ស្អាតយ៉ាងណាក៏ដោយ ក៏មនុស្សប្រុសគេមិនចាប់អារម្មណ៍លើដែរ ព្រោះថាការមានសុជីវធម៌ វាបង្ហាញពីចរិតលក្ខណៈពីខាងក្នុងខ្លួនរបស់មនុស្សស្រី ហើយមនុស្សប្រុស គេក៏មិនស្រលាញ់មនុស្សស្រីណាដែលស្អាតតែពីខាងក្រៅទេ។

២. មនុស្សស្រីអត់ចិត្ត

រូបតំណាង

មនុស្សស្រីដែលអត់ចិត្ត មិនចេះមានទឹកចិត្តជាមួយនឹងមនុស្សជុំវិញខ្លួន កុំថាឡើយតែមនុស្សប្រុសចាប់អារម្មណ៍លើ សូម្បីតែនៅក្បែរ គេក៏មិនចង់នៅក្បែរផង ព្រោះភាពស្រស់ស្អាត ដែលអាចទាក់ទាញចិត្តមនុស្សឱ្យប្រុសឱ្យលង់រហូតមិនអាចដកចិត្តមកវិញបាន គឺជាមនុស្សស្រីដែលមានបេះដូងស្រស់ស្អាត និងជាមនុស្សស្រីម្នាក់ មានចិត្តចេះជួយគេឯង។

៣. មនុស្សស្រីចូលចិត្តគិតអវិជ្ជមាន

រូបតំណាង

ជាការពិត មនុស្សស្រីដែលចូលចិត្តគិតអវិជ្ជមាន ជាប្រភេទមនុស្សស្រីដែលមនុស្សប្រុសមិនដែលចាប់អារម្មណ៍លើ ឬចង់បានយកមកធ្វើជាសង្សារឡើយ ព្រោះថាគ្រប់មនុស្សប្រុសដែលចង់បានសង្សារ ពួកគេតែងតែចង់បានមនុស្សស្រីម្នាក់ ដែលអាចមកធ្វើឱ្យជីវិតគេស្រស់ស្រាយជាងមុន តែបើបានមនុស្សស្រី ដែលចូលចិត្តគិតអវិជ្ជមាន នាំតែរឿងឈឺក្បាលមកឱ្យគេនោះ គឺគេមិនចង់បានឡើយ។

៤. មនុស្សស្រីពូកែធ្វើតែខ្លួន

រូបតំណាង

វាមិនខុសនោះទេ ដែលមនុស្សស្រីចេះតុបតែងខ្លួនឯងឱ្យមើលទៅមានភាពស្រស់ស្អាតនោះ ប៉ុន្តែមនុស្សស្រីបើពូកែតែខាងតុបតែងខ្លួនតែមួយមុខ វាក៏មិនល្អដែរ ហើយក៏គ្មានមនុស្សប្រុសណាចាប់អារម្មណ៍លើ និងចង់បានយកមកធ្វើជាសង្សារដែរ ព្រោះមនុស្សស្រីបែបនេះ គ្មានចេះអ្វីក្រៅពីធ្វើតែខ្លួន ដែលនាំតែធ្វើឱ្យជីវិតមនុស្សប្រុសហិនហោចនោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]