ភ្នំពេញ៖ ខុសភ្លែកពីឆ្នាំមុនៗ បន្ថែមពីលើនាមជាផ្សារទំនើបដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ក្រៅពីមុខងារជាហាងទំនិញ លក់រាយ ឆ្នាំនេះផ្សារទំនើប អ៉ីអនម៉ល សែនសុខស៊ីធី បានរៀបចំឡើងនូវកម្មវិធី «ពិព័រណ៌យានយន្តប្រចាំឆ្នាំ២០២២» ដែលចាប់ផ្ដើមពី៖

 • ថ្ងៃទី ២ ដល់ ៤ ខែធ្នូ ឆ្នាំ​២០២២
 • ទីតាំង ចំណតរថយន្តជាន់ផ្ទាល់ដី នៃផ្សារទំនើប អ៉ីអនម៉ល សែនសុខស៊ីធី

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវីធីនេះនឹងនាំមកនូវសកម្មភាពសប្បាយៗដូចជា៖ ការតាំងបង្ហាញរថយន្តលើសពី ២០ ម៉ាក, ឡានសំរាប់បើកបរសាកល្បងផ្ទាល់ការប្រគុំតន្រ្តីពីស្រាបៀរហនុមានការតាំងបង្ហាញរថយន្ដស្ព័រឱកាសក្នុងការលេងហ្គេមដើម្បីឈ្នះរង្វាន់ និងបង្កើនចំណេះដឹងអំពីកម្ចី និងធានារ៉ាប់រងលើយានយន្ត

បន្ថែមពីលើនេះដែរ កម្មវិធីនេះអាចជាផ្នែកមួយដែលជួយលើកម្ពស់វិស័យយានយន្តនៅប្រទេសកម្ពុជា ​បង្កើនចំណេះដឹងថ្មីទាក់ទងនឹងបច្ចេកវិទ្យាយានយន្ត បង្កើនភាពជិតស្និតរវាងយុវវ័យ និងយានយន្ត​ បង្កើតភាពងាយស្រួលដល់អតិថិជន ដោយអតិថិជនអាចមើលយានយន្ត សាកសួរព័ត៌មាន និងអាចបើកបរសាកល្បងក្នុងពេលតែមួយ។

កុំអោយឱកាសដ៏អស្ចារ្យនេះកន្លងហួសទៅឱ្យសោះ! សូមអតិថិជនទាំងអស់ចូលរួមពិព័រណ៌យានយន្ដប្រចាំឆ្នាំ  ២០២២ នៃផ្សារទំនើប អ៉ីអនម៉ល សែនសុខស៊ីធី នេះដោយសេរី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]