កូរ៉េខាងត្បូង​៖ តារាចម្រៀង V សមាជិកក្រុម BTS ត្រូវបានទាមទារចំណាប់អារម្មណ៍សាជាថ្មីម្តងទៀត ជាមួយ​នឹង​ការ​ថត​រូប​ជា​ច្រើន​សន្លឹក ជាតារាគម្រូ ក្នុងទស្សនាវដ្តីថ្មី ដែលគេបានភ្ញាក់​ផ្អើល​ ដែល​លោកកក្រើក​ម៉ូដ​សម្លៀក​បំពាក់​ល្អ​ជាង​តារា​បង្ហាញ​ម៉ូដដូចសព្វរាល់ដង។

ទេពកោសល្យជាតារាបង្ហាញម៉ូតរបស់របស់តារាប្រុសរូបនេះ  នៅតែបន្តខណៈដែលលោក បានបង្ហាញ រូបរាងដ៏លេចធ្លោរបស់លោក ជារឿយៗ​ទៅនឹង គម្រូរូបភាពសន្លឹកជាច្រើនដែលបានចែកចាយនៅលើបណ្តាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈរូបភាពដែលបានចេញ ផ្សាយ គ្រប់ម៉ូដ ដែលបានគ្រងលើ V វាហាក់បីដូចជា រូបលោកលេចធ្លោ ជាមួយនឹងភាពសង្ហាដែលមានស្រាប់ ដោយក្នុងនោះមិនត្រូវការគ្រឿងអលង្ការបន្ថែមច្រើនពេកទេដូចម៉ូដែល ត្រឹមតែមុខដ៏មានមន្តស្នេហ៍ ស៊ីគ្នា កម្ពស់ខ្ពស់ស្រឡះ គឺគ្រប់គ្រាន់សមលម្ម ដែលមើលទៅពិតជាទាក់ទាញខ្លាំង។

ទៀតសោត រួម​បញ្ចូល​គ្នា​នូវ​ភាព​ស្រទន់​នៃរសនិយមផ្ទាល់ ដោយស៊ីអត្តចរិតលក្ខណៈរបស់ ដើម្បី​បង្កើត​ការ​លាយ​បញ្ចូល​គ្នា​ដ៏​ល្អ​ឥត​ខ្ចោះ ដោយក្នុងពេលជាមួយគ្នានេះ ទោះមើលយ៉ាងណា តារាប្រុសរូបនេះ បង្ហាញថាពិតជាសាកសមនឹងភាពប្រណីតជាង លេចធ្លោសមល្អជាង ម៉ូដែលដើរម៉ូដទៅទៀត៕

ប្រភព៖ Koreaboo

សូមទស្សនារូបភាពខាងក្រោម៖

តារាម៉ូដែល
V
តារាម៉ូដែល
V
តារាម៉ូដែល
V
តារាម៉ូដែល
V
តារាម៉ូដែល
V

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]