ការញ៉ាំអាហារដែលមានកូលេស្ដេរ៉ូលខ្ពស់អាចបណ្ដាលកើនឡើងកំណកខ្លាញ់ក្នុងសរសៃឈាម បណ្ដាលឲ្យស្ទះសរសៃឈាម និងងាយប៉ះពាល់ដល់សុខភាពបេះដូងបំផុត ពិសេសបើសម្រាប់អ្នកមានជំងឺខ្សោយបេះដូងស្រាប់ គឺគ្រោះថ្នាក់ជាងអ្នកមានសុខភាពធម្មតា។ ដូច្នេះអ្នកជំងឺខ្សោយបេះដូង បន្ទាប់ពីការព្យាបាល គ្រូពេទ្យក៏តែងណែនាំឲ្យជៀសវាងពីប្រភេទអាហារណាដែលមានកូលេស្ដេរ៉ូលខ្ពស់។
អាហារគ្រឿងសមុទ្រយើងភាគច្រើនដឹងត្រឹមថា ជាប្រភេទអាហារដែលពេញនិយមព្រោះមានរសជាតិឆ្ងាញ់ និង អត្ថប្រយោជន៍ក៏ច្រើនផងដែរសម្រាប់សុខភាព។ តួយ៉ាងដូចជា ប្រូតេអ៊ីន វីតាមីន អាស៊ីតខ្លាញ់ ជាតិរ៉ែ មានច្រើននៅលើពពួកអាហារសមុទ្រ ហើយសារធាតុទាំងអស់នោះក៏ជាផ្នែកមួយជួយដល់សុខភាពបេះដូង និងសរសៃឈាមឲ្យដំណើរការល្អផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតើអាហារសមុទ្រប្រភេទណាដែលត្រូវបានហាមប្រាមចំពោះអ្នកជំងឺខ្សោយបេះដូង?
អាហារសមុទ្រមួយប្រភេទដែលគ្រូពេទ្យណែនាំអ្នកជំងឺខ្សោយបេះដូងគួរកាត់បន្ថយញ៉ាំនោះគឺ ពពួកមឹកបំពង់។ មឹកបំពង់ស្រស់ក្នុងបរិមាណ ១០០ក្រាម មានផ្ទុក កូលេសេ្ដរ៉ូល ១៩៨ មិល្លីក្រាម ពិសេសក្នុងករណីដែលមឹកត្រូវយកទៅចម្អិនជា ម្ហូបឆា ចៀន បំពង ដោយមិនបានប្រើប្រាស់ខ្លាញ់សុខភាព នោះបរិមាណកូលេស្ដេរ៉ូល កើនឡើងកាន់តែខ្ពស់ បរិមាណមឹក ១០០ក្រាម មានផ្ទុកកូលសេ្ដរ៉ូលដល់ទៅ ២៦០ មិល្លីក្រាម។
យោងតាមការចុះផ្សាយរបស់ សមាគមន៍បេះដូងអាមេរិក បានបង្ហាញថា អ្នកជំងឺខ្សោយបេះដូង ការញ៉ាំអាហារដោយសុវត្ថិភាពគឺកំណត់បរិមាណកូលេស្ដេរ៉ូល មិនលើសពី២០០មិល្លីក្រាមក្នុងមួយថ្ងៃ សម្រាប់អ្នកមានសុខភាពសុខធម្មតាក៏កំណត់បរិមាណកូលេស្ដេរ៉ូល មិនលើសពី៣០០ មិល្លីក្រាមនោះដែរ មិនដូច្នោះអាចប្រឈមនឹងការប៉ះពាល់ដល់សុខភាពបេះដូង។
មួយវិញទៀត មឹក ជាប្រភេទអាហារសមុទ្រដែលមានកម្រិត សូដ្យូមខ្ពស់ មឹក ១១៣ក្រាម មានផ្ទុកជាតិសូដ្យូម ៤៦០មិល្លីក្រាម ស្មើនឹង ២០% នៃចំនួន ចំនួនសូដ្យូមដែលរាងកាយត្រូវការប្រចាំថ្ងៃ។ ដូច្នេះសម្រាប់អ្នកជំងឺបេះដូង គួរតែកាត់បន្ថយការញ៉ាំមឹក ព្រោះអាចបង្កគ្រោះថ្នាក់បាន។
វិធីចម្អិនមឹកដើម្បីកាត់បន្ថយកូលេស្ដេរ៉ូល
ដោយសារមឹកបំពង់ក៏ជាប្រភេទអាហារសម្បូរសារធាតុចិញ្ចឹមជំនួយសុខភាព ដូច្នេះយើងអាចជ្រើសរើសវិធីចម្អិនដែលអាចកាត់បន្ថយជាតិកូលេស្ដេរ៉ូលបាន ដូចជាការស្ងោរ ចំហុយ អាំង ឬដុត។ ព្រោះវិធីទាំងនេះអាចបញ្ចុះកំហាប់កូលេស្ដេរ៉ូលក្នុងសាច់មឹកបាន ឬមួយក៏ឆា ចៀន បំពងដោយប្រើប្រេងឆាសុខភាពមានកំហាប់ជាតិខ្លាញ់ទាប ដូចជាប្រេងអូលីវ និង ប្រេងផលិតពីគ្រាប់ធញ្ញជាតិ។ ម្យ៉ាងវិញទៀត យើងក៏អាចញ៉ាំមឹកជាមួយនឹងប្រភេទបន្លែ ផ្សេងៗដែលមានផ្ទុកវីតាមីន C មានប៉េងប៉ោះ សាឡាត់ជាដើម។ ប៉ុន្ដែចូលចងចាំថា អ្នកជំងឺបេះដូងមិនអាចញ៉ាំច្រើនបានទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]