យល់ដឹង៖ ជីវិតក្រោយពេលរៀបការរបស់មនុស្សស្រី មិនមែនសុទ្ធតែមានសំណាងត្រូវបានប្តីស្រលាញ់ថ្នាក់ថ្នមរហូតនោះទេ មនុស្សស្រីមួយចំនួនក្រោយពេលដែលរៀបការហើយ ក៏ត្រូវបានប្តីមិនអើពើ មិនស្រលាញ់ថ្នាក់ថ្នម ដែលវាជាភ័ព្វសំណាងរបស់មនុស្សម្នាក់ៗ។

ដូច្នេះហើយ សម្រាប់មនុស្សស្រីជាប្រពន្ធ ក្រោយពេលដែលរៀបការហើយ ត្រូវបានប្តីមិនសូវស្រលាញ់ មិនសូវអើពើជាមួយ អ្នកគួរតែកុំទៅរករឿងប្តី នាំតែធ្វើឱ្យប្តីអ្នកកាន់តែធុញទ្រាន់ និងកាន់តែព្រងើយកន្តើយដាក់អ្នក អ្នកគួរតែងាកមកធ្វើរឿង ដូចដែលបានរៀបរាប់នៅខាងក្រោមនេះវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាប្រពន្ធ ត្រូវប្តីមិនអើពើជាមួយ គួរធ្វើយ៉ាងម៉េច?

១. ធ្វើខ្លួនឱ្យស្អាត

រូបតំណាង

ជាមនុស្សស្រី​ ទោះរៀបការមានកូនប៉ុន្មានក៏ដោយ កុំទៅខ្វល់ច្រើន ត្រូវធ្វើខ្លួនឱ្យបានស្រស់ស្អាតជានិច្ច ជាពិសេសនៅពេលដែលប្តីអ្នកមិនសូវអើពើជាមួយអ្នក មិនយូរមិនឆាប់ប្តីអ្នកច្បាស់ជាមកខ្វល់ខ្វាយជាមួយអ្នកលើសមុនទៅទៀត ព្រោះគ្មានប្តីណាបណ្តោយឱ្យប្រពន្ធដ៏ស្រស់ស្អាតរបស់ខ្លួន ត្រូវគេឆក់យកទៅបាត់ ដោយសារតែការមិនអើពើរបស់ខ្លួននោះទេ។

២. ប្រឹងរកលុយដោយខ្លួនឯង

រូបតំណាង

មនុស្សស្រីគ្រប់រូបត្រូវដឹង មិនថាអ្នករៀបការជាមួយប្តីអ្នកមាន គេអាចចិញ្ចឹមអ្នកឱ្យរស់នៅបានសុខស្រួលយ៉ាងណានោះទេ អ្នកត្រូវចេះប្រឹងប្រែងរកលុយយកមកចាយដោយខ្លួនឯង ដូច្នេះ​ប្តីអ្នកមិនហ៊ានមើលងាយអ្នក ឬធ្វើអ្វីដាក់អ្នកបានស្រេចតែចិត្តគេនោះទេ ម្យ៉ាងទោះប្តីអ្នកគេមិនអើពើជាមួយអ្នក អ្នកក៏មិនចាំបាច់ត្រូវខ្វល់ចិត្តច្រើន ដោយសារតែរស់នៅពឹងផ្អែកគេ។

៣. មើលថែកូនឱ្យបានល្អ

រូបតំណាង

ជីវិតក្រោយពេលរៀបការមានកូនហើយ សម្រាប់មនុស្សស្រីក្រៅពីប្តី កូនជាអ្វីដែលសំខាន់បំផុត ដូច្នេះទោះត្រូវប្តីមិនអើពើជាមួយ ឬគេមានស្រីក្រៅយ៉ាងណាក៏ដោយ ក្នុងនាមអ្នកជាមនុស្សស្រី ត្រូវមើលថែកូនៗឱ្យបានល្អបំផុត ព្រោះថាបើអត់ពីប្តីអ្នកទៅ យ៉ាងណាអ្នកក៏នៅមានកូនៗ លើសពីនេះ កូនៗរបស់អ្នក គេក៏គឺត្រូវការអ្នកខ្លាំងដូចគ្នា ហើយចំពោះមនុស្សប្រុស កូនក៏សំខាន់សម្រាប់គេ ហេតុនេះគេអាចងាកមកយកចិត្តទុកដាក់ជាមួយអ្នកវិញក៏ថាបាន នៅពេលដែលឃើញអ្នកធ្វើជាម្តាយដ៏ល្អសម្រាប់កូន។

៤. កុំខ្វល់នឹងការមិនអើពើរបស់ប្តី

រូបតំណាង

ប្រសិនបើប្តីអ្នក គេមិនអើពើនឹងអ្នក អ្វីដែលអ្នកត្រូវធ្វើក្នុងនាមជាប្រពន្ធ គឺកុំទៅខ្វល់ និងដេកកើតទុក្ខជាមួយនឹងការមិនអើពើរបស់ប្តីអ្នក ហើយក៏កុំទៅហួងហែង និងរករឿងច្រើន ដល់ពេលនោះប្តីអ្នកទៅវិញទេ ដែលជាអ្នកព្រួយចិត្តខ្លាចបាត់បង់អ្នក ព្រោះមនុស្សប្រុសគេដឹងហើយថាមនុស្សស្រី តែអស់ចិត្តហើយ គេនឹងមិនខ្វល់ជាមួយឡើយ ដែលនេះហើយ ជាអ្វីធ្វើឱ្យប្តីអ្នកងាកមកយកចិត្តទុកដាក់ជាមួយអ្នកវិញ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]