កម្សាន្ត៖ អាចនិយាយបានថា កម្មវិធីប្រកួតប្រជែងបវរកញ្ញា ជាកម្មវិធីដែលទទួលបានការចាប់អារម្មណ៍ខ្លាំងទូទាំងសកលលោក ដោយមួយឆ្នាំៗ មានប្រទេសជាច្រើនជុំវិញពិភពលោក បានបញ្ជូនស្រ្តីទៅប្រកួតប្រជែងក្នុងកម្មវិធីផ្សេងៗពីគ្នា ក្នុងនោះក៏មានស្ត្រីខ្មែរផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះ ស្រ្តីខ្មែរជាច្រើនរូបកាន់តែមានសមត្ថភាព ដែលអាចប្រកួតប្រជែងឈានដល់Topកំពូលប្រចាំកម្មវិធីប្រកួតសម្រស់លើឆាកអន្តរជាតិ។ ក្នុងនោះដែរ ចុងចុងឆ្នាំ ២០២២នេះ មានស្រី្តខ្មែរ៣រូប ដែលធ្វើឲ្យមហាជនមានមោទនភាព និងរំភើបខ្លាំងព្រោះអាចឈ្នះមកុដក្លាយជាម្ចាស់ជ័យលាភីពីកម្មវិធីប្រកួត។ ហើយបវរកញ្ញាកម្ពុជា៣រូបដែលឈ្នះមកុដពីឆាកអន្តរជាតិនោះមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១៖ កញ្ញា សារី ស្រីពេជ្រ
កញ្ញា សារី ស្រីពេជ្រ ជាស្ត្រីខ្មែរដំបូងគេបង្អស់ ដែលបានឈ្នះក្លាយជាម្ចាស់ជ័យប្រចាំកម្មវិធី Miss Petite Global 2022។
២៖ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី
កញ្ញា ពេជ្រ វត្តីសាវឌ្ឍី ថ្មីៗនេះនាងបានចេញទៅប្រកួតក្នុងកម្មវិធី Miss Grand International 2022 ដែលធ្វើឡើងនៅឯប្រទេសឥណ្ឌូនេស៊ី។ ហើយថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ នាងមានឱកាសឈានដល់Top10 ហើយគ្រងតំណែងក្នុងនាមជាបវរកញ្ញាលំដាន់រងទី៥ ប្រចាំកម្មវិធី Miss Grand International 2022ផងដែរ។
៣៖ កញ្ញា ដាំ សុភក្រ័ស៊ីនឌី
កញ្ញា ដាំ សុភក្រ័ស៊ីនឌី នាងទើបឈ្នះមកុដប្រចាំកម្មវិធី ដែលនាងទទួលបានតំណែងលំដាប់រងទី៣ ប្រចាំកម្មវិធី Miss Glamour Look International 2022 ពីប្រទេសហ្វីលីពីន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]