កំពត៖ ងាកទៅមើល តារាសម្ដែងស្រីពោរពេញដោយសមត្ថភាព អ្នកនាង ផាន់ ផាត់ណា បច្ចុប្បន្នមានភាពមមាញឹកនឹងការងារសិល្បៈជាខ្លាំង។ ពិតណាស់ បើទោះបីនាងមានកូនតូច ប៉ុន្តែនាងនៅតែបំពេញការងារជាធម្មតា មិនបោះបង់អាជីពសិល្បៈឡើយ។ម្យ៉ាងវិញទៀត បើនិយាយដល់ រឿងដែលនាងបានសម្ដែង សុទ្ធសឹងផ្ទុះការគាំទ្រខ្លាំងពីទស្សនិកជនផងដែរ។
យ៉ាងណាមិញ បើនិយាយដល់ជីវិតឯកជន តួឯកស្រីរូបនេះ មានកូនប្រុសម្នាក់គួរឲ្យក្នាញ់ ហើយនាងនឹងកូនតែងដើរលេងលំហែកាយជានិច្ច។ មិនតែប៉ុណ្ណោះ គ្រប់ពេលអ្នកនាង ផាន់ ផាត់ណា ឧស្សាហ៍បង្ហោះរូបនាងនិងកូនតែពីរៗនាក់ប៉ុណ្ណោះ មើលទៅនាងពិតជាបានផ្ដល់ភាពកក់ក្ដៅ និងក្ដីស្រលាញ់ទៅកាន់កូនច្រើនមិនចាញ់ម៉ាក់ៗផ្សេងឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ក្រោយកូនប្រុសធំបន្តិច អ្នកនាង ផាន់ ផាត់ណា ក៏បង្ហោះរូបស្វាមីឲ្យមហាជន និងហ្វេនបានឃើញមុខផងដែរ។ ហើយថ្មីៗនេះនាងជាមួយស្វាមី និងកូន បានដើរកម្សាន្ត នឹងបានស្ទូចត្រីលេងយ៉ាងរីករាយ។ ដោយរូបភាពគ្រួសារជាច្រើនសន្លឹកនោះ មើលទៅតារារូបនេះ ហាក់មានក្ដីសុខខ្លាំង ខណៈញញឹមបិទមាត់មិនជិតដូច្នេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]