កម្សាន្ត៖ បើនិយាយដល់ជីវិតគូសិល្បករ សិល្បការិនីខ្មែរ ភាគច្រើនបានសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល រហូតត្រូវបានហ្វេនលាន់មាត់សរសើរគ្រប់ៗគ្នា។ ជាពិសេស មានហ្វេនជាច្រើនធ្លាប់បានប៉ង ពេលរៀបការរួចចង់បានជីវិតគូដូចអាយដលខ្លួនក៏មានផងដែរ។ លើសពីនេះទៅទៀត ក្រោយរៀបការ ភាគច្រើនតារាខ្មែរបានទិញផ្ទះផ្ទាល់ខ្លួន ដើម្បីសាងគ្រួសារតូចមួយ។ 

យ៉ាងណាមិញ បើក្រឡេកមើលសិល្បការិនីខ្មែរ ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីអនិកជន ភាគច្រើនបានផ្អាកការងារសិល្បៈចេញទៅរស់នៅបរទេស។ បន្ទាប់ពីសម្រេចចិត្តនៅខាងប្ដី គេឃើញតារាស្រីទាំងនោះ សុទ្ធសឹងទទួលបានការមើលថែថ្នាក់ថ្នមពីស្វាមីបានយ៉ាងកក់ក្ដៅ។ ហើយតាស្រីដែលដកឃ្លាការងារសិល្បៈ បន្ទាប់ពីទៅរស់នៅបរទេសតាមស្វាមីមានដូចជា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១៖ អ្នកនាង អម្ពរ ទេវី

តារាសម្ដែងជើងចាស់ អ្នកនាង អម្ពរ ទេវី បានដកឃ្លាពីការងារសិល្បៈច្រើនឆ្នាំមកហើយ ដើម្បីទៅរស់នៅប្រទេសអាមេរិកជាមួយស្វាមី ហើយនឹងបានសាងជីវិតគ្រួសារយ៉ាងមានក្ដីសុខ ខណៈកូនៗធំពេញវ័យសឹងគ្រប់គ្នា។ 

អ្នកនាង អម្ពរ ទេវី
អ្នកនាង អម្ពរ ទេវី និងស្វាមី

២៖ អ្នកនាង ដាញ់ ម៉ូនីកា 

តារាសម្ដែងស្រីពោរពេញដោយទេពកោសល្យអ្នកនាង ដាញ់ ម៉ូនីកា នាងបានរៀបការនឹង ស្វាមីអនិកជនរស់នៅប្រទេសអូស្ត្រាលី។ហើយបច្ចុប្បន្ននាងនិងស្វាមី កាន់តែល្អូកល្អើន យល់ចិត្តគ្នាលើសដើម។

អ្នកនាង ដាញ់ ម៉ូនីកា
អ្នកនាង ដាញ់ ម៉ូនីកា និងស្វាមី 

៣៖ អ្នកនាង នី មុល្លីកា 

តារាទឹកភ្នែកអ្នកនាង នី មុល្លីកា បច្ចុប្បន្នមានកូនប្រុសស្រី២នាក់ ហើយពេលនេះនាងកំពុងរស់នៅលើទឹកដីអាមេរិក។ ម្យ៉ាងក្រោយរៀបការច្រើនមកនេះ តារារូបនេះកាន់តែមានស្នាមញញឹម ហើយទទួលបានភាពកក់ក្ដៅពីស្វាមីដែលបានផ្ដល់ឲ្យផងដែរ។ 

អ្នកនាង នី មុល្លីកា
អ្នកនាង នី មុល្លីកា និងស្វាមី 

៤៖ អ្នកនាង សារ៉ាយ សក្កណា

តារាសម្ដែងស្រីអ្នកនាង សារ៉ាយ សក្កណា បានផ្អាកពីការងារសិល្បៈ បន្ទាប់ពីរៀបការរួច។ ហើយនាងបានចេញពីស្រុកកំណើតទៅរស់នៅអាមេរិកជាមួយនឹងស្វាមី ដោយបច្ចុប្បន្ននាងមានកូនស្រីមួយ និងកូនប្រុសមួយ។ 

អ្នកនាង សារ៉ាយ សក្កណា
អ្នកនាង សារ៉ាយ សក្កណា និងស្វាមី

៥៖ អ្នកនាង ស្រីលាភ 

តារាសម្ដែង ស្រីលាភ ក៏មិនខុសពីតារាទាំង៤ខាងលើ ដោយនាងបានចាកចេញពីស្រុកកំណើត ដើម្បីសាងអនាគតនៅអាមេរិកជាមួយនឹងស្វាមី។ ក្រោយរៀបការអស់ជាច្រើនឆ្នាំ នាងទទួលបានចំណងដៃកូនស្រីម្នាក់ ទាំងស្អាត ឆ្លាតផងដែរ។ 

អ្នកនាង ស្រីលាភ
អ្នកនាង ស្រីលាភ និងស្វាមី 

៦៖ អ្នកនាង អ៊ុន អាលីហ្សា

អ្នកនាង អ៊ុន អាលីហ្សា ក្រោយសម្រាលកូនរួច នាងបាននាំកូនស្រីទៅអាមេរិកជាមួយស្វាមី ដោយបច្ចុប្បន្ននាងកំពុងបន្តរស់នៅបរទេសជាមួយប្ដីផងដែរ។ ហើយជាញឹកញាប់ នាងតែបង្ហោះរូបគ្រួសារ មើលទៅមានសុភមង្គលតែម្ដង៕ 

អ្នកនាង អ៊ុន អាលីហ្សា
អ្នកនាង អ៊ុន អាលីហ្សា ជាមួយស្វាមី និងកូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]