ភ្នំពេញ៖ ពិតណាស់ អ្នកនាង ផន សុផារី ក្រោយរៀបការរួចនាងបានផ្អាកពីការងារសិល្បៈ ងាកទៅបើកមុខជំនួញផ្ទាល់ខ្លួន។ បើនិយាយពីជីវិតគ្រួសារតារារូបនេះ បច្ចុប្បន្នកំពុងមានសេចក្ដីសុខ ពោរពេញដោយភាពរីករាយ ខណៈមានស្វាមីល្អចេះយល់ចិត្តហើយព្រមទាំងមានកូនស្រីដល់ទៅ២នាក់ ឆ្លាតៗផងនោះ។
អាចនិយាយបានថា មួយរយៈចុងក្រោយនេះ កូនស្រីទាំងពីររបស់អ្នកនាង ផន សុផារី ទទួលបានការចូលចិត្ត និងស្រលាញ់ពីអ្នកលេងបណ្ដាញសង្គមច្រើន។ ដោយកូនស្រីតារារូបនេះ មានទាំងមុខមាត់ស្អាត ឃ្យូតគួរឲ្យក្នាញ់ ជាពិសេសរាល់វីដេអូដែលអ្នកម៉ាក់រូបនេះបង្ហោះម្ដងៗ មានអ្នកទស្សនា និងចុចស៊ែរយ៉ាងច្រើនកុះករ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ក្រោយកូនៗទាំងពីរអ្នកនាង ផន សុផារី ល្បីលើបណ្ដាញសង្គម គេដឹងថាមានអ្នកលេងបណ្ដាញសង្គមមួយចំនួនតូចបានប្រើពាក្យមិនសមរម្យទៅកាន់ស្វាមីតារារូបនេះ។ ក្រោយមានអ្នកចូលComment និយាយថាស្វាមីតារារូបនេះបង្ហោះរូបចង់តោងភាពល្បីល្បាញពីកូន ហើយមុននេះស្វាមីតារាស្រីរូបនេះ បានត្រឹមបញ្ចេញមតិ និងអារម្មណ៍យ៉ាងដូច្នេះថា៖
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]