ភ្នំពេញ៖ គឺជាដំណឹងដ៏រីករាយ សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែល «គុនល្បុក្កតោ» បានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងកិច្ចប្រជុំនៅក្នុងប្រទេសម៉ារ៉ុក។

តាមរយៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គុនល្បុក្កតោ គឺជា ក្បាច់គុនបុរាណខ្មែរ ដែលចាក់ឫសចាក់គល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយ ហើយបន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ន។ ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរ ជាភស្តុតាងបង្ហាញយ៉ាងច្បាស់ អំពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួនពីសត្វសហាវព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិនិងមាតុភូមិផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយនេះគឺជា ភាពជោគជ័យថ្មីមួយទៀត នៃប្រមុខរាជរដ្ឋាភិបាល ជាពិសេស ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងប្រជាជនទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ ថែរក្សាការពារសម្បត្តិវប្បធម៌ជាតិខ្មែរ ដែលបានធ្វើឲ្យ គុនល្បុក្កតោ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ៕

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
សេចក្ដីប្រកាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]