រាជធានីភ្នំពេញ ៖ ផ្ទុះការភ្ញាក់ផ្អើលកាលពីម្សិលមិញនេះ ក្រោយបែកធ្លាយសារសម្លេងពាក្យមិនគួរឲ្យជឿពីមាត់របស់ អតីតបេក្ខភាព Cambodian Idol រដូវកាលទី៤ និងជាតារាចម្រៀងល្បីបទCover «ផ្លូវណាទៅផ្ទះម៉ែក្មេក» កញ្ញា មាស នីតា ទៅកាន់តារាស្រី សេង សុខឃីម បន្ទាប់ពីមានវីដេអូតារាកំប្លែង នាយចឺម ថើបថ្ពល់ខ្លួនក្នុងកម្មពិធីខួបកំណើតមួយកន្លែង ត្រូវបានចែកលែកលើបណ្តាញសង្គមព្រោងព្រាត។

តួយ៉ាង មហាជននាំគ្នារងចាំការវែកញែកពីតារាស្រី មាស នីតា ជាខ្លាំង ថាតើរឿងរ៉ាវនេះជារឿងពិតឬក៏យ៉ាងណា ប៉ុន្តែក្រឡេកទៅតារាស្រីរូបនេះ បែរជារក្សាភាពស្ងប់ស្ងាត់តាំងពីបែកធ្លាយវីដេអូស្និទស្នាលនឹង នាយចឺម តាំងពីដំបូងមកម្លេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង មិនរវល់នឹងរឿងបកស្រាយអ្វីនោះ សុខៗស្រាប់តែ តារាស្រីរូបស្រស់ មាស នីតា បង្ហោះរូបភាពស្វីតជាមួយនឹងតារាចម្រៀង ទុំ សុវត្ថិ ដែលធ្លាប់ជាបេក្ខភាពមានឈ្មោះបោះសម្លេងក្នុងការប្រកួតចម្រៀង Cambodian Idol រដូវកាលជាមួយគ្នានោះ ភ្ជាប់ជាមួយសារថា «កែវភ្នែក» ដែលធ្វើឲ្យហ្វេនៗសង្ស័យថា រូបនាងកំពុងបដិសេធរឿងមានស្នេហាជាមួយ នាយចឺម និងចង់បញ្ជាក់ច្បាស់ៗថា ខ្លួនកំពុងមានទំនាក់ទំនងនឹងតារាចម្រៀងមុខមាត់សុភាពម្នាក់នេះទៅវិញ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា មាស នីតា
  កញ្ញា មាស នីតា
  កញ្ញា មាស នីតា
  កញ្ញា មាស នីតា
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]