ស្នេហា​៖ ការដែលលួចលង់ចិត្តទៅស្រលាញ់អ្នកណាម្នាក់ ហើយទៅសារភាពស្នេហ៍ដាក់គេ វាមិនមែនជារឿងដែលចម្លែកនោះទេ យ៉ាងណាក៏ទទួលបានចម្លើយពីគេ ជាជាងនៅស្ងៀម មិនដឹងថាចម្លើយបែបណា ហើយត្រូវអ្នកផ្សេងឆក់យកទៅបាត់នោះទេ។

ដូច្នេះហើយ បើស្រលាញ់អ្នកណា ប្រញាប់សារភាពប្រាប់គេទៅ តែកុំសារភាពនោះឱ្យតែបានៗ ត្រូវចេះរកតិចនិកសារភាពណា ដែលមិនអាចឱ្យគេបដិសេធជាមួយអ្នកបាន ដូចជាវិធីសាស្រ្តមួយចំនួន ដែលបានរៀបរាប់នៅខាងក្រោមនេះ សារភាពហើយ មិនងាយត្រូវគេបដិសេធឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សារភាពស្នេហ៍បែបណា ទើបមិនត្រូវគេបដិសេធ?

១. ស្គាល់ពីគេឱ្យច្បាស់ ចាំសារភាព

រូបតំណាង

នៅពេលដែលអ្នកស្រលាញ់អ្នកណាម្នាក់ អ្នកពិតជាចង់បានគេយកមកធ្វើជាសង្សារអ្នកខ្លាំងណាស់ ប៉ុន្តែអ្នកក៏មិនអាចទៅសារភាពប្រាប់គេភ្លាមៗ ទាំងដែលអ្នកមិនទាន់ដឹងពីគេឱ្យបានច្បាស់នោះទេ ព្រោះថាការដែលស្គាល់ពីគេបានច្បាស់ វាអាចនឹងងាយស្រួលសម្រាប់អ្នកមើលចិត្តគេដឹង ថាគេជាមនុស្សចូលចិត្តអ្វី និងមិនចូលចិត្តអ្វី ដើម្បីជៀសវាងត្រូវគេបដិសេធ ដោយសារតែអ្វីដែលគេមិនចូលចិត្តពីអ្នក។

២. ព្យាយាមចូលស្និទជាមួយគេជាមុន

រូបតំណាង

អ្នករាល់គ្នាត្រូវដឹង ប្រសិនបើអ្នកមិនចង់ឱ្យការសារភាពស្នេហ៍របស់អ្នកត្រូវបានគេបដិសេធទេនោះ មុននឹងអ្នកទៅសារភាពស្នេហ៍ដាក់គេ អ្នកគួរតែព្យាយាមចូលទៅស្និទស្នាលជាមួយគេមួយរយៈសិន ដើម្បីឱ្យគេបានឃើញពីទង្វើ និងចំណុចល្អរបស់អ្នក នោះការសារភាពស្នេហ៍របស់អ្នក ងាយនឹងទទួលបានជោគជ័យដូចចិត្តដែលអ្នកចង់បាន។

៣. និយាយប្រាប់គេត្រង់ៗ

រូបតំណាង

ប្រសិនជាអ្នកចង់សារភាពដាក់គេហើយ ត្រូវប្រមូលភាពក្លាហាទាំងអស់របស់អ្នក និយាយប្រាប់គេត្រង់ៗ កុំអូសក្រឡានិយាយវែងឆ្ងាយ ដែលនាំតែធ្វើឱ្យគេធុញទ្រាន់នឹងអ្នក ហើយក៏អាចនឹងបដិសេធស្នេហ៍អ្នកភ្លាមៗទៀតផង អញ្ចឹងហើយ បើជ្រុលជាសារភាពហើយ និយាយប្រាប់ត្រង់ៗទៅ កុំបន្តនៅលាក់លៀមទៀត។

៤. ទុកពេលឱ្យគេ

រូបតំណាង

នៅពេលដែលសារភាពស្នេហ៍ដាក់គេហើយ គេនៅមិនទាន់ផ្តល់ចម្លើយឱ្យអ្នក កុំទៅដាក់សម្ពាធ ឬទាមទារឱ្យគេឆ្លើយភ្លាមៗ បើមិនអញ្ចឹងទេ គេច្បាស់ជាបដិសេធអ្នកជាក់ជាមិនខាន ព្រោះថាស្រលាញ់អ្នកណាម្នាក់ គឺត្រូវការពេលវេលា ម្យ៉ាងបើគេមិនទាន់ផ្តល់ចម្លើយ ឬសុំពេលពីអ្នក អ្នកគួរតែត្រេកអរ ព្រោះថាវាជាអ្វីដែលគេចង់សាកចិត្តអ្នក ឬចង់សង្កេតមើលអ្នកជាមុនសិន មុននឹងផ្តល់ចម្លើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]