បរទេស៖ អាចនិយាយបានថា គឺជាលទ្ធផលដែលមិនគួរឱ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រកម្មវិធីសម្រស់នោះទេ ក្រោយពីបានរកឃើញម្ចាស់មកុដ គ្រងតំណែង Miss Earth ២០២២ ដែលបានទៅលើ បេក្ខភាពតំណាងប្រទេសកូរ៉េ នាង Mina Sue Choi វ័យ ២៣ឆ្នាំ ។
ជាពិសេស ខណៈនៅក្នុងអំឡុងពេលប្រកួតប្រជែង Mina គឺជាបេក្ខនារីឆ្នើម ដែលត្រូវបានចាត់ថ្នាក់ជាក្រុមដ៏មានសក្តានុពល ព្រមទាំងមាន រូបសម្រស់ ទម្រង់មុខដ៏ស្រស់ស្អាត មានកម្ពស់ ១,៧៣ ម៉ែត្រ ជាមួយស្ទីលបង្ហាញខ្លួនដ៏គួរឲ្យចាប់អារម្មណ៍ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ Mina Sue Choi ត្រូវបានគេស្គាល់ថាជា បវរកញ្ញារងទី១ នៃការប្រកួតបវរកញ្ញាកូរ៉េ ឆ្នាំ ២០២១។ បវរកញ្ញារូបនេះ ត្រូវបានគេដឹងទៀតថា នាងធ្លាប់រស់នៅប្រទេសជាច្រើនដូចជា កូរ៉េ អូស្ត្រាលី សហរដ្ឋអាមេរិក កាណាដា ចិន រួមជាមួយនឹងការចែករំលែកថា ការផ្លាស់ប្តូរបរិយាកាសរស់នៅរបស់នាងជាប្រចាំ បាននាំមកនូវបទពិសោធន៍ជាច្រើន ចំពោះបុគ្គលិកលក្ខណៈរបស់ខ្លួន។
ជាពិសេស នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង Mina Sue Choi បានផ្សព្វផ្សាយជាសាធារណៈ នូវគ្រាដ៏រីករាយ ពោរពេញដោយថាមពល ដែលក្រៅពីបង្ហាញពីសម្រស់ដ៏ទាក់ទាញហើយនោះ ក្នុងពេលជារឿយៗ នាងក៏បានចូលរួមក្នុងសកម្មភាពការពារបរិស្ថាន។ ម៉្យាងវិញទៀត យោងតាមការខមិន របស់អ្នកគាំទ្រសម្រស់ជាច្រើន Mina Sue Choi គឺជាតំណាងដ៏កម្រម្នាក់ ដែលមានភាពប៉ិនប្រសប់ ហើយត្រូវបានប្រទេសកូរ៉េ បញ្ជូនទៅកាន់ការប្រកួតអន្តរជាតិ ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]