ហ្វីលីពីន៖ ក្រៅពីមានកេរ្តិ៍ឈ្មោះ នៅក្នុងអាជីពជាតារាសម្ដែងហើយនោះ Marian Rivera ថែមទាំងជាតារាស្រី ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ មាន​សម្រស់​ស្រស់​ស្អាត​បំផុត​ក្នុង​ប្រទេស​ហ្វីលីពីន និងបានធ្វើឲ្យមហាជនជាច្រើន កាន់តែចាប់អារម្មណ៍ពីជីវិតប្រចាំថ្ងៃ ក៏ដូចជាទំនាក់ទំនងក្នុងគ្រួសាររបស់នាង ទៀតផង។

ជាការពិតណាស់ តាមរយៈបណ្ដាញសង្គមរបស់តារាស្រីរូបនេះ តែងតែបានបង្ហាញនូវសកម្មភាពក្នុងគ្រួសារដ៏មានសុភមង្គល គួរឲ្យសរសើរពីហ្វេនៗដែលបានទស្សនាហើយ ជាពិសេស ថ្មីៗនេះ តារាស្រី Marian ក៏បានបង្ហាញឲ្យឃើញ ពីទិដ្ឋភាពថ្មីមួយ ក្នុងឱកាសដែលបាន​ធ្វើ​ពិធី​អបអរខួបកំណើត ​កូន​ស្រី​អាយុ ៧ ឆ្នាំ Zia ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ កម្មវិធីមួយនេះ ត្រូវបានរៀបចំដោយអ្នកម្ដាយ រៀបចំពិធីតុបតែង លាយពណ៌ផ្កាឈូកជាមួយនឹងផ្កា ទៀន ដ៏គួរឱ្យស្រឡាញ់ និងបានពោលពាក្យអបអរថ្ងៃកំណើតដល់កូនស្រី ក៏ដូចជា បង្ហាញនូវក្ដីស្រឡាញ់ដ៏ធំធេងចំពោះកូនរបស់ខ្លួន។ ជាមួយគ្នានេះ Marian បាននិយាយថា កូនស្រីរបស់នាង បានទទួលអំណោយជាច្រើន និងទទួលបានការជូនពររាប់មិនអស់ពីមិត្តភ័ក្តិ និងមិត្តរួមការងាររបស់នាង។

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Marian Rivera
Marian Rivera
Marian Rivera
កូនស្រី Marian Rivera
រូបភាព
រូបភាព
រូបភាព
Marian Rivera និង កូនស្រី
កូនស្រី Marian Rivera

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]