កម្សាន្ត៖ អាចនិយាយបានថា ច្រើនឆ្នាំកន្លងមកនេះ មានសិល្បការិនីខ្មែរច្រើននាក់ ដែលបានរៀបការ ហើយខ្លះមានគូស្នេហ៍កំពុងទាក់ទងមើលចិត្តគ្នា។ ម្យ៉ាងវិញទៀត គេដឹងថាមានតារាស្រីខ្មែរ មិនតិចនាក់នោះទេ ដែលមានស្វាមី ក៏ដូចជាគូស្នេហ៍ជាជនបរទេស ដែលមានរូបសម្បត្តិសង្ហាទៀតផង។

ក្នុងនោះដែរ បើក្រឡេកមើលបវរកញ្ញាខ្មែរកញ្ញា រ៉េត សារីតា Miss Universe Cambodia 2020 និងកញ្ញា ឆន ស្រីណេតលំដាប់រងទី១ Miss Universe Cambodia 2021 និងជាMiss Touris International Cambodia 2022 អ្នកទាំងពីរ ត្រូវបានគេដឹងថា មានគូស្នេហ៍ជាជនជាតិបរទេសផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១៖ កញ្ញា រ៉េត សារីតា 

កញ្ញា រ៉េត សារីតា អំឡុងពេលប្រកួត Miss Universe កាលពីឆ្នាំ២០២០ នាងត្រូវបានគេដឹងថាកំពុងមានទំនាក់ទំនងស្នេហាជាមួយបុរសបរទេសរូបសង្ហាម្នាក់។ បើគិតមកទល់នឹងពេលនេះ នាងនិងគូស្នេហ៍ បានទាក់ទងមើលចិត្តគ្នាអស់រយៈពេល២ឆ្នាំហើយ។

កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា និងគូស្នេហ៍
កញ្ញា រ៉េត សារីតា និងគូស្នេហ៍ 

២៖ កញ្ញា ឆន ស្រីណេត

ក្រោយត្រឡប់មកពីការប្រកួតក្នុងកម្មវិធី Miss Tourism International មិនបានប៉ុន្មានថ្ងៃផង កាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ កញ្ញា ឆន ស្រីណេត បានបង្ហាញមុខបុរសជនជាតិបរទេស ដែលនាងបញ្ជាក់ថាជាគូដណ្ដឹងរបស់នាង។ បន្ទាប់ពីនាងបង្ហាញមុខគូដណ្ដឹង ហ្វេនៗភ្ញាក់ផ្អើល ហើយអបអរដល់នាងគ្រប់ៗគ្នា៕ 

កញ្ញា ឆន ស្រីណេត
កញ្ញា ឆន ស្រីណេត និងគូដណ្ដឹង
កញ្ញា ឆន ស្រីណេត និងគូដណ្ដឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]