រាជធានីភ្នំពេញ ៖ ពិតណាស់ នៅល្ងាចនេះ តារារ៉េប វណ្ណដា នឹងមានវត្តមាននៅក្នុង ពិធីបិទកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីសម្តែងទស្សនីយភាពបទចម្រៀង «Time To Rise» ជាបទចម្រៀងល្បីក្នុងYouTube មានអ្នកទស្សនាដល់ទៅ ១០០លានដងឯណោះ។

តួយ៉ាង បទចម្រៀងមួយបទនេះជាការប្របាច់ចូលរវាង សិល្បៈរ៉េបសម័យថ្មី និងសិល្បៈបុរាណខ្មែររបស់លោកតាព្រឹទ្ធាចារ្យ គង់ ណៃ ជាមរតកមនុស្សរស់ ដែលបានលើកស្ទួយសិល្បៈចាប៉ីដងវែងរបស់ខ្មែរ ដែលទទួលការគាំទ្រយ៉ាងពេញទំហឹងពីមនុស្សគ្រប់ជាន់ថ្នាក់នៅកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលមិនអាចរំលងបាននោះគឺ ការសម្តែងទស្សនីយភាពនាល្ងាចនេះ ក៏មានវត្តមានរបស់ ព្រឹទ្ធាចារ្យ គង់ ណៃ ចូលរួមផងដែរ ដោយមុននេះលោកតា បានមកដល់ពហុកីឡដ្ឋានជាតិមរតកតេជោ ដោយសុវត្ថិភាពរួចរាល់ទៅហើយ ធ្វើឲ្យហ្វេនៗកាន់តែអន្ទះសារចង់ឃើញការសម្តែងមួយនេះ កាន់តែខ្លាំងឡើង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោតា គង់ ណៃ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ
លោតា គង់ ណៃ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ
លោតា គង់ ណៃ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ

ប្រភព ៖ Troryorng Sports

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]