កម្សាន្ត៖ អាចនិយាយបានថា គុនល្បុក្កតោ ជាស្នៀតក្បាច់គុនដ៏ចំណាស់ របស់ប្រទេសកម្ពុជាមានតាំងពីសម័យកាលបុរាណមកម្ល៉េះ។ហើយបច្ចុប្បន្នកូនខ្មែរជំនាន់ក្រោយ នៅតែថែរក្សាក្បាច់គុនមួយនេះបានយ៉ាងល្អ។ អ្វីដែលកាន់តែពិសេសនោះ «គុនល្បុក្កតោ» ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបី នៃអង្គការយូណេស្កូនាថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២២ ក្នុងកិច្ចប្រជុំនៅក្នុងប្រទេសម៉ារ៉ុក។
យ៉ាងណាមិញ បើក្រឡេកមើលបវរកញ្ញាកម្ពុជា ក៏ធ្លាប់បានលើកយកក្បាច់គុនដ៏ល្អឯកគឺ គុនល្បុក្កតោ យកទៅបង្ហាញនៅក្នុងវគ្គប្រកួតទាំងលើឆាកជាតិ និងឆាកអន្តរជាតិ រហូតត្រូវបានហ្វេនសរសើរគ្រប់ៗគ្នា។ ហើយបវរកញ្ញាខ្មែរដែលយកគុនល្បុក្កតោ បង្ហាញលើឆាកអំឡុងពេលប្រកួតបវរកញ្ញានោះមានដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១៖ កញ្ញា រ៉េត សារីតា
អំឡុងប្រកួត Miss Universe Cambodia 2020 កញ្ញា រ៉េត សារីតា បានយកគុនល្បុក្កតោមកប្រកួត ហើយនាងក៏បានឈ្នះពានBest In Talentផងដែរ។
២៖ កញ្ញា ថង ម៉ាឡា
កញ្ញា ថង ម៉ាឡា បវរកញ្ញា Miss Earth Cambodia 2019 នាងបានយកគុនល្បុក្កតោ ទៅបង្ហាញលើឆាកអន្តរជាតិ រហូតបរទេសសរសើរពី ក្បាច់គុនមួយនេះគ្រប់ៗគ្នា។
៣៖ កញ្ញា អែម គុនថង
កញ្ញា អែម គុនថង បវរកញ្ញា Miss Global Cambodia 2022 អំឡុងពេលប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Global International នាងក៏បានលើកយកក្បាច់គុនល្បុក្កតោ មកបង្ហាញផងដែរ។
៤៖ កញ្ញា ឆន ស្រីណេត
កញ្ញា ថន ស្រីណេត នាងទើបត្រឡប់មកពីការប្រកួត Miss Tourism International 2022 ហើយពេលប្រកួត នាងក៏មិនខុសពីបវរកញ្ញាទាំង៣ខាងលើឡើយ ដោយនាងបានយកក្បាច់គុនល្បុក្កតោបង្ហាញលើឆាកអន្តរជាតិដ៏អស្ចារ្យមួយនេះផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]