ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ បានបញ្ចប់វគ្គ The Battles មួយទៀតហើយ ដែលត្រៀមចាប់ផ្តើមចូលវគ្គ Live Show នៅថ្ងៃសៅរ៍ សប្តាហ៍នេះតែម្តង។

ក្នុងសប្តាហ៍ដំបូងនៃវគ្គ Live Show ដែលនឹងត្រៀមចូលមកដល់នេះ Coach នីមួយៗនៅសល់កូនក្រុមតែ 8រូប ប៉ុណ្ណោះក្នុងមួយក្រុម។ ពោលគឺសរុបមានចំនួនប្អូនៗកុមារចំនួន 24រូប ដែលនឹងមានវត្តមានក្នុងវគ្គ Live Show សប្តាហ៍ទី1នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា វគ្គ Live Show នេះនឹងធ្វើឡើងនៅស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើប អ៊ីអនម៉លសែនសុខ ជាន់ទី2 ហើយសំបុត្រសម្រាប់ចូលទស្សនាផ្ទាល់មានតម្លៃ 2ម៉ឺនរៀល ដែលមានដាក់លក់នៅហាង កាហ្វេ ហង្សមាស មានទីតាំងនៅមុខស្ទូឌីយោផ្ទាល់ ឬក៏អាចរកជាវបាននៅក្រុមហ៊ុន ហង្សមាស វីដេអូ ខាងលិចផ្សារអូឬស្សី។

រង់ចាំទស្សនាទាំងអស់គ្នាថា តើកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី3 វគ្គ Live Show សប្ដាហ៍ទី 1 នឹងមានទស្សនីយភាពអស្ចារ្យយ៉ាងណាខ្លះ?

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]