រាជធានីភ្នំពេញ ៖ ពិតណាស់ តារាស្រីរូបស្រស់ សេង សុខឃីម កំពុងមានបញ្ហាចម្រូងចម្រាស់ជាមួយ តារាចម្រៀង ពន្លកថ្មី មាស នីតា បន្ទាប់ពីបែកធ្លាយសារសម្លេងប្រើពាក្យអសុរសដាក់រូបនាង ដោយយល់ច្រលំថាវីដេអូខ្លីដែល នាយចឺម បានថើបថ្ពស់កញ្ញា មាស នីតា ត្រូវចែកចាយព្រោះស្នាដៃរូបនាង។

យ៉ាងណាមិញ បើទោះបីពេលនេះ កញ្ញា មាស នីតា បានឆាតសុំឲ្យរូបនាងបញ្ចប់រឿងនេះក្តី តែផ្ទុយទៅវិញ អ្នកនាង សេង សុខឃីម បែរប្រកាសនឹងអនុវត្តតាមផ្លូវច្បាប់ មិនទទួលពាក្យសុំទោសពីកញ្ញា មាស នីតា ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង កំពុងផ្ទុះជម្លោះជាមួយតារាគ្នាឯងដូច្នេះហើយ សុខៗស្រាប់តែ តារាចម្រៀងសម្លេងផ្អែម វ៉ាន់ នីឡា ចេញមុខមកបង្ហោះសារមួយឃ្លា ចំពោះអ្នកនាង សេង សុខឃីម ដែលបង្ហោះសារមួយឃ្លាដូចគ្នានឹងសាររបស់ខ្លួនដែលបង្ហោះកន្លងមក ដែលតារាស្រី វ៉ាន់ នីឡា បានបង្ហោះយ៉ាងដូច្នេះថា ៖

វ៉ាន់ នីឡាវ

ដូចគ្នានឹងសារបង្ហោះរបស់តារាស្រី សេង សុខឃីម កាលពីប៉ុន្មានម៉ោងមុននេះ ដែលបានរៀបរាប់ថា ៖

សេង សុខឃីម

បើចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាស្រី វ៉ាន់ នីឡា
អ្នកនាង សេង សុខឃីម
សំណេរអ្នកនាង សេង សុខឃីម
សំណេរ តារាស្រី វ៉ាន់ នីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]