ធនាគារ ហុង លីអុង ជាធនាគារដែលផ្តល់ទំនុកចិត្តខ្ពស់ដល់អតិថិជន មានដើមកំណើតមកពីប្រទេសម៉ាឡេស៊ី ដែល មានប្រវត្តិ១១៧ឆ្នាំនៅក្នុងទីផ្សារហិរញ្ញវត្ថុ ហើយធនាគារនេះបានឈានជើងចូលមកកាន់ទីផ្សារកម្ពុជាចាប់តាំងពីឆ្នាំ២០១៣។ ដើម្បីអបអរសាទរខួបគម្រប់ ៩ឆ្នាំ នៅក្នុងប្រទេសកម្ពុជា និងខួបគម្រប់ ១១៧ឆ្នាំ នៅក្នុងប្រទេសម៉ាឡេស៊ី ធនាគារ ហុង លីអុង នឹងធ្វើការ​​ផ្ដល់នូវអត្រាការប្រាក់ដ៏ពិសេសជូនដល់អតិថិជនសម្រាប់ការដាក់ប្រាក់សន្សំជាប្រាក់ដុល្លារអាមេរិកលើគណនីប្រាក់បញ្ញើមានកាលកំណត់ ក្នុងរយៈពេល ១២ខែ នឹងទទួលបានអត្រាការប្រាក់រហូតដល់ ៦.៥% ចាប់ពីថ្ងៃនេះដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ផ្នែកបម្រើសេវាកម្មអតិថិជនតាមរយៈ៖ លេខទូរស័ព្ទ ០២៣ ៩៩៩ ៧១១ អ៊ីម៉ែល [email protected] ទំព័រហ្វេសប៊ុក / Instagram @HLBCambodia ឫ គេហទំព័រ www.hlb.com.kh

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ធនាគារ ហុង លីអុង បានរីកចម្រើនក្លាយជាធនាគារដ៏រឹងមាំមួយក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុរឹងមាំដទៃទៀតនៅក្នុងប្រទេសម៉ាឡេស៊ី និងនៅក្នុងតំបន់ ជាមួយនឹងវត្តមាននៅក្នុងប្រទេស សិង្ហបុរី វៀតណាម ហុងកុង​ ចិន និងកម្ពុជា។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ធនាគារ ហុង លីអុង នៅតែប​ន្តប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តក្នុងការរីកលូតលាស់ និងចូលរួមចំណែកដល់សេដ្ឋកិច្ចនៃប្រទេសកម្ពុជា មិនត្រឹមតែតាមរយៈផលិតផល និងសេវាកម្មរបស់ខ្លួនប៉ុណ្ណោះទេ ព្រមទាំងមានការទទួលបាន​នូវបទពិសោធន៍ និងជំនាញពីទីស្នាក់ការកណ្តាលរបស់ខ្លួន ដើម្បីបន្ថែម​គុណប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងមូល។

លើសពីនេះ ធនាគារ ហុង លីអុង មានមោទកភាពជាធនាគារសហគមន៍មួយដែលមានគុណតម្លៃស្នូលរបស់ខ្លួនគឺ ឈរជើងនៅទីនេះក្នុងរយៈពេលវែង។ ធនាគារ ហុង លីអុង មានតួនាទីយ៉ាងសំខាន់ក្នុងការវិនិយោគលើការកសាងប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំ ដែលមិនត្រឹមតែអំណោយផលសម្រាប់អាជីវកម្មប៉ុណ្ណោះទេ តែក៏មានភាពអំណោយផល និងផ្ដល់ការគាំទ្រដល់សហគមន៍ដែលនៅជុំវិញយើង ជួយឱ្យសហគមន៍មានភាពរីកចម្រើនប្រកបដោយនិរន្តរភាព និងភាព រឹងមាំយូរអង្វែង។

នាយកគ្រប់គ្រង និងជាអគ្គនាយកនៃ ធនាគារ ហុង លីអុង លោក Terrence Teoh​ បានមានប្រសាសន៍ថា៖


ធនាគារ ហុង លីអុង ជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏រឹងមាំ ដែលមានដើមកំណើតចំណាស់ជាងគេក្នុងប្រទេសម៉ាឡេស៊ី តាំងពីឆ្នាំ ​១៩០៥៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]