ថៃ៖ គឺជាដំណឹងមួយដែលបានធ្វើឲ្យអ្នកគាំទ្រសិល្បៈកម្សាន្ត មានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត នៅពេលដែល ខាងតុលាការព្រហ្មទណ្ឌបានពិចារណា និងបញ្ជាឱ្យដោះលែងជាបណ្តោះអាសន្ននូវចុងចោទទី 7 គឺ តារាសម្ដែង Pinky Savika ជាមួយនឹងតម្លៃធានារ៉ាប់រងចំនួន ៥ លានបាត(ប្រហែលជាង ១៤ម៉ឺនដុល្លារ)។
ក្នុងនោះដែរ ត្រូវបានគេដឹងទៀតថា ការដោះលែងនេះ ថែមទាំងមានលក្ខខណ្ឌ ដូចជា កុំឲ្យនាងធ្វើដំណើរទៅក្រៅប្រទេស ហើយប្រសិនបើត្រូវផ្លាស់ប្តូរទីលំនៅដ្ឋាន នោះនឹងត្រូវតែជូនដំណឹងទៅតុលាការក្នុងរយៈពេល ៧ ថ្ងៃ ហើយរាយការណ៍ទៅតុលាការជារៀងរាល់ខែ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយរឿងដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ គឺនៅវេលាម៉ោងប្រហែល ៧.១៥ នាទីល្ងាច តារាស្រី Pinky Savika ក៏ត្រូវបានដោះលែងពីស្ថាប័នអប់រំកណ្តាលរបស់ស្រ្តី និងបានបង្ហាញខ្លួន ដែលសំដៅទៅលើរថយន្ត ដោយមិនមានការសម្ភាសន៍បើកចិត្តអំពីអ្វីដែលបានកើតឡើងនោះឡើយ។ តែទោះបីជាយ៉ាងណា តារាស្រីរូបនេះ ក៏បានជូនពរអ្នកសារព័ត៌មាន ដែលបានរង់ចាំធ្វើព័ត៌មានដោយភាពភ្លឺស្វាង និងផ្ដល់សញ្ញាដៃដែលមានន័យថាស្រលាញ់ ចំពោះអ្នកថតរូបផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]