កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ដោយយោងតាម New1 បានរាយការណ៍ថា តារាចម្រៀងស្រី HyunA និង គូស្នេហ៍ Dawn បានបែ.កគ្នា ដែលព័ត៌មានមួយនេះត្រូវបានបញ្ជាក់ដោយតារាចម្រៀងស្រីតាមរយៈទំព័រផ្ទាល់ខ្លួនរបស់នាង។

ក្នុងនោះដែរ តារាស្រី HyunA បាន​និយាយ រៀបរាប់​ថា​៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
HyunA

ជាពិសេស នេះគឺដំណឹងដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែកាលពីប៉ុន្មានខែមុននេះ Dawn ដែលជាគូស្នេហ៍នាង បានស្នើរសុំរៀបការ ចំពោះ HyunA ដោយមានចិញ្ចៀនដែលមានពេជ្រចំនួន ៧ គ្រាប់។ គួររំឮកផងដែរថា តារាស្រី Hyuna មានទំនាក់ទំនងស្នេហាជាមួយ Dawn តាំងពីឆ្នាំ ២០១៦ ខណៈក្នុងឆ្នាំ ២០១៨ នាងក៏បានប្រកាសពីទំនាក់ទំនងស្នេហា។ តែទីបំផុត ដំណឹងបែ.កបា.ក់គ្នារបស់តារាស្រីរូបនេះ បានត្រឹមបន្សល់ត្រឹមនូវការសោកស្ដាយចំពោះហ្វេនៗទាំងឡាយ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

HyunA និង Dawn
HyunA និង Dawn
HyunA និង Dawn
HyunA និង Dawn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]