ភ្នំពេញ៖ ពិតណាស់ សព្វថ្ងៃគេក្រឡេកឃើញថា ជីវិគូស្នេហ៍របស់ តារាចម្រៀងស្រីកញ្ញា ទេព បូព្រឹក្ស កាន់តែផ្អែមល្ហែមឡើងជាលំដាប់ ជាមួយនឹងសកម្មភាពដ៏មានក្ដីសុខជាច្រើនរវាងនាង និងគូស្នេហ៍បណ្ដូលចិត្តលោក ជី ដេវីត ដែលតែងតែលើកយកមកបង្ហាញជូនឲ្យហ្វេនៗបានទស្សនានៅលើបណ្ដាញសង្គម។
ជាពិសេស កាលពីថ្មីៗនេះ ទេព បូព្រឹក្ស បានបង្ហាញខ្លួនគាំទ្រក្នុងកម្មវិធី ព្រឹត្តិការណ៍បិទការប្រកួតកីឡាជាតិលើកទីបី និងកីឡាជនពិការលើកទី១ ក្នុងនាមជាអ្នកមកលើកទឹកចិត្ត ដៃគូគឺ លោក ជី ដេវីត ដែលបានលើកយកផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ក្នុងបទ«Top Of The Lady» ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ រូបភាពក៏ដូចជា វីដេអូជាច្រើន ត្រូវបានចែកចាយលើបណ្ដាញសង្គម ថែមទាំងត្រូវបានហ្វេនៗរំភើចិត្តជាខ្លាំង ក្រោយពីបានឃើញ សកម្មភាពស្រែកហូរ របស់ ទេព បូព្រឹក្ស នៅពេលដែល លោក ជី ដេវីត ចេញមកសម្ដែង ដែលមើលទៅជាកម្លាំងចិត្តដ៏ធំធេងរបស់ លោក ជី ដេវីត តែម្ដង។
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]