ភ្នំពេញ៖ ពិតណាស់ ថ្មីៗនេះសិល្បករជើងចាស់លោកតា គង់ ណៃ ទើបតែបង្ហាញវត្តមានក្នុងបទចម្រៀងរបស់តារារ៉េបលោក វណ្ណដា ក្រោមចំណងជើង«Time To Rise»។ ហើយក្នុងបទចម្រៀងមួយបទនេះទទួលបានការចាប់អារម្មណ៍ និងមានអ្នកទស្សនាដល់ទៅជាង១០០លានដងឯណោះ។ 

យ៉ាងណាមិញ លោកតា គង់ ណៃ ជាមរតកមនុស្សរស់ ដែលបានលើកស្ទួយវិស័យសិល្បៈផ្នែកចាប៉ីដងវែងមកអស់ជាច្រើនឆ្នាំ។លើសពីនេះទៅទៀត កាលពីយប់មិញនេះលោកតាក៏បានបង្ហាញវត្តមានក្នុងការសម្ដែងទស្សនីយភាព ក្នុងកម្មវិធីបិទកីឡាជាតិលើកទី៣ ដែលធ្វើឡើងនៅឯពហុកីឡាដ្ឋានជាតិមរតកតេជោផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ក្នុងការសម្ដែងទស្សនីយភាពពីលោក វណ្ណដា និងលោកតា គង់ ណៃ ច្រៀងបទ«Time To Rise» គេចាប់អារម្មណ៍ឃើញថា ភរិយារបស់លោកតា ពិតជាបានយកចិត្តទុកដាក់លើស្វាមី ដែលជាទង្វើមួយដ៏គំរូបំផុតសម្រាប់កូនចៅជំនាន់ក្រោយ។ហើយសកម្មភាពទាំងនេះ បានធ្វើឲ្យយុវជន និងយុវតីជំជាន់ក្រោយ រំភើប ហើយសរសើរពីចំណងស្នេហាអ្នកទាំងពីរគ្រប់ៗគ្នា៕ 

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

លោកតា គង់ ណៃ
លោកតា គង់ ណៃ
លោកតា គង់ ណៃ និងលោក វណ្ណដា
លោកតា គង់ ណៃ ជាមួយភរិយា និងលោក វណ្ណដា
លោកតា គង់ ណៃ ជាមួយភរិយា និងលោក វណ្ណដា
លោកតា គង់ ណៃ ជាមួយភរិយា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]