បរទេស៖ តារាប្រុសដ៏ល្បី Kanye West និង Kim Kardashian ទើបតែបញ្ចប់ការលែងលះរបស់ពួកគេ ដែលតារារ៉េបវ័យ ៤៥ ឆ្នាំរូបនេះ ផ្តល់ប្រាក់ឧបត្ថម្ភដល់អតីតភរិយារបស់លោកចំនួន 200,000 ដុល្លារក្នុងមួយខែ ក្នុងអាហារកិច្ចចិញ្ចឹមកូន។
ក្រោមការដោះស្រាយការលែងលះ Kanye បានចំណាយ ៥០ភាគរយ នៃថ្លៃសិក្សារបស់កូន ៗ ទាំងបួននាក់ ព្រមទាំង ក៏ទទួលខុសត្រូវចំពោះថ្លៃសន្តិសុខ ៥០ភាគរយទៀតផង។ បន្ថែមពីនេះ អ្នកទាំងពីរមានសិទ្ធ ទទួលបានស្មើគ្នា" ដល់កូនបួននាក់របស់ពួកគេ ដោយគ្មានការឃុំឃាំងនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយការលែងលះ អតីតគូស្នេហ៍បានបដិសេធមិនទទួលយកការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុរបស់គ្នាទៅវិញទៅមក ។ ពួកគេរក្សាទ្រព្យសម្បត្តិរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងមុនរៀបការ។ អចលនទ្រព្យត្រូវបានបែងចែកតាមកិច្ចសន្យាមុនរៀបការរបស់ពួកគេ ព្រោះពួកគេ គឺជាមហាសេដ្ឋីដែលបង្កើតដោយខ្លួនឯង ហេតុដូច្នេះ វាគ្មានការលំបាកចែកផ្នែកហិរញ្ញវត្ថុនោះទេ៕
ប្រភព៖ ngoisao
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]