កម្សាន្ត៖ នាពេលកន្លងមក ប្រិយមិត្តដែលនិយមតាមដានជីវិតឯកជនតារាខ្មែរ ភាគច្រើនច្បាស់ជាបានដឹងថា សិល្បការិនីល្បីៗជាច្រើន បានរៀបការ ហើយខ្លះទៀតភ្ជាប់ពាក្យជាដើម។ ម្យ៉ាងវិញទៀត គេដឹងថាតារាខ្មែរជាច្រើននាក់ទៀត កំពុងមានទំនាក់ទំនងស្នេហា ទាក់ទងគ្នាត្រឹមជាគូស្នេហ៍ផងដែរ។ 

យ៉ាងណាមិញ សិល្បការិនីខ្មែរល្បីៗ ដែលមានទំនាក់ទំនងស្នេហាជាមួយគូស្នេហ៍រាប់ច្រើន ហើយនៅតែយល់ចិត្តគ្នា និងជាគូស្នេហ៍ដ៏ផ្អែមល្ហែមខ្លាំងនោះមានដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១៖ កញ្ញា រឿន ណាត

បវរកញ្ញា Miss Universe Cambodia 2018 កញ្ញា រឿន ណាត ត្រូវបានគេដឹងថាកំពុងមានទំនាក់ទំនងស្នេហាជាមួយឌីជេរូបសង្ហាម្នាក់។ ហើយអ្នកទាំងពីរចាប់តាំងពីស្រលាញ់គ្នាមក តែងបង្ហាញភាពផ្អែមល្ហែមលើបណ្ដាញសង្គមជានិច្ច។

កញ្ញា រឿន ណាត និងគូស្នេហ៍

២៖ កញ្ញា រ៉េត សារីតា

អំឡុងពេលប្រកួត Miss Universe 2020 គេដឹងថាកញ្ញា រ៉េត សារីតា មានទំនាក់ទំនងស្នេហានឹងបុរសជនជាតិបរទេសរូបសង្ហាម្នាក់ ហើយមកទល់នឹងពេលនេះមានរយៈពេល២ឆ្នាំ។ 

កញ្ញា រ៉េត សារីតា និងគូស្នេហ៍

៣៖ កញ្ញា Jimmy Meng

ពិធីការិនីពូកែវោហា មានរូបសម្រស់ស្អាតកញ្ញា Jimmy Meng នាងមានគូស្មេហ៍ជាបុរសសង្ហា ហើយក៏ជាអ្នកសិល្បៈម្នាក់ផងដែរ។ដោយអ្នកទាំងពីរ ពិតជាយល់ចិត្តគ្នាខ្លាំង រហូតហ្វេនៗលាន់មាត់សរសើរពីជីវិតគូតារាទាំងពីរនេះគ្រប់គ្នា។

កញ្ញា Jimmy Meng និងគូស្នេហ៍

៤៖ កញ្ញា ស៊ីន យូប៊ីន 

កញ្ញា ស៊ីន យូប៊ីន គេដឹងថាគូស្នេហ៍នាងជាតារាសម្ដែងរូបសង្ហាគឺលោក ខាយ់ វៃហាំង ដោយអ្នកទាំងពីរមានទំនាក់ទំនងស្នេហាច្រើនឆ្នាំ ហើយតែងតែធ្វើឲ្យហ្វេនរំភើបនឹងជីវិតគូនឹងជីវិតអ្នកទាំងពីរគ្រប់គ្នា។ 

កញ្ញា ស៊ីន យូប៊ីន និងគូស្នេហ៍

៥៖ កញ្ញា អៀ ម៉េងលិ

ថ្មីៗនេះ កញ្ញា អៀ ម៉េងលិ ទើបតែបង្ហាញមុខគូស្នេហ៍រូបសង្ហា ខណៈទាក់ទងគ្នា អ្នកទាំងពីរកាន់តែយល់ចិត្ត និងបណ្ដើរគ្នាចូលរួមកម្មវិធីជាញឹកញាប់។

កញ្ញា អៀ ម៉េងលិ និងគូស្នេហ៍

៦៖ កញ្ញា អូនផ្កាយ

តារាស្រីស៊ិចស៊ីនិយមបញ្ចេញសាច់សខ្ចី អូនផ្កា តែងបង្ហោះរូបគូស្វីៗៗ ហ្វេនឃើញហើយលួចច្រណែននឹងជីវិតគូនាងគ្រប់គ្នា។ហើយនាងនិងគូស្នេហ៍មើលចិត្តគ្នាច្រើនឆ្នាំមកហើយ ម្យ៉ាងគូស្នេហ៍មួយគូនេះរឹតតែយល់ចិត្តគ្នាខ្លាំង។

អូនផ្កាយ និងគូស្នេហ៍

៧៖ កញ្ញា អែម គុនថង

បវរកញ្ញា Miss Global Cambodia 2022 កញ្ញា អែម គុនថង នាងកំពុងមើលចិត្តគ្នាជាមួយបុរសង្ហាម្នាក់ក្រៅរង្វង់សិល្បៈម្នាក់។លើសពីនេះទៅទៀត បើទោះបីនាងនិងគូស្នេហ៍មិនសូវបង្ហោះរូបជាមួយគ្នា តែចំណងស្នេហាអ្នកទាំងពីរកាន់តែរឹងមាំ៕ 

កញ្ញា អែម គុនថង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]