កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ អ្នកគាំទ្រតាមសង្គមអនឡាញជាច្រើន មានការរំភើបចិត្តនៅពេលដែលបានលឺដំណឹងរបស់ តារាសម្ដែងស្រី Son Ye Jin ដែលសម្រាលបានកូនប្រុសដំបូងរបស់នាង ជាមួយនឹងស្វាមី លោក Hyun Bin និងបង្ហាញពីការទន្ទឹងរង់ចាំមើលរូបរាងកូនប្រុសរបស់អ្នកទាំងពីរ ផង។
យ៉ាងណាមិញ ថ្ងៃទី ៣០ ខែវិច្ឆិកាកន្លងទៅនេះ ស្រាប់តែមានការបង្ហាញរូបភាពដំបូង នៅលើបណ្ដាញសង្គម និងបាននិយាយថា គឺជារូបភាពរបស់ប្ដីប្រពន្ធតារាប្រុសស្រីរូបនេះ នៅក្នុងបន្ទប់សម្រាល។ ជាពិសេស នៅក្នុងរូបថតនោះ តារាស្រីរូបនេះ នៅតែរក្សាបានសម្រស់ស្រស់ថ្លាគួរឲ្យសរសើរ។ ទន្ទឹមនឹងនោះ តារាប្រុស លោក Hyun Bin ក៏បានបង្ហាញពីសុភមង្គលរបស់ខ្លួន ក្នុងគ្រានៃការឱបកូនប្រុសជាទីស្រលាញ់ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្រោយពីបានឃើញបែបនេះហើយ ក៏បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនសង្ស័យ និងបានចោទសួរថាតើនេះជាការថតចម្លងឬយ៉ាងណានោះ ដែលបន្ទាប់ពីនេះ ក៏ត្រូវបានគេដឹងថា តាមពិតទៅ រូបភាពមួយសន្លឹកនេះ មិនត្រូវបានប្រព័ន្ធផ្សព្វផ្សាយកូរ៉េណាមួយបង្ហោះ ឬក៏ជាប្ដីប្រពន្ធរបស់ Hyun Bin និង Son Ye Jin ឡើយ ហើយរូបភាពនេះ ត្រូវបានគេនិយាយថា តារាស្រី Son Ye Jin ត្រូវបានគេដាក់មុខរបស់នាង ទៅកាន់រូបអ្នកផ្សេងទៀត ខណៈរូបថតដើម ក៏ធ្លាប់បានលេចចេញ នៅលើវេទិកាអនឡាញជាច្រើនឆ្នាំមកហើយ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]