រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនភាគច្រើនប្រាកដជានៅចាំ លោកគ្រូមហាជ័យ ជាក់ជាមិនខានដែលកន្លងទៅរូបលោកធ្លាប់ទទួលការចាប់អារម្មណ៍ជាខ្លាំង តាមរយៈសកម្មភាពប្រចាំថ្ងៃរបស់រូបលោកចម្លែកៗមិនធ្លាប់មាន អះអាងថាជាការសណ្ឋិតរបស់បារមី។

យ៉ាងណាមិញ​ ក្រោយស្ងប់ស្ងាត់មួយរយៈពេលធំហើយនោះ ពេលនេះលេចវត្តមាន លោកគ្រូមហាជ័យ ជាថ្មីធ្វើការប្រមើលមើលទៅលើតារាចម្រៀងស្រីល្បីឈ្មោះ ទេព បូព្រឹក្ស ពីវាសនារូបនាងក្រោយពេលសម្រាលកូនដំបូងរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត មហាជនកំពុងរងចាំមើលថាតើអាចនឹងក្លាយជាការពិតឬទេ ក្រោយរូបលោកប្រាកដប្រជាថា តារាស្រីរូបនេះនឹងជួបបញ្ហា បន្ទាប់ពីសម្រាលកូនរួច ព្រោះកូនមានរាសីខ្ពស់ជាងរូបនាង ប្រសិនបើរូបនាងនឹងធ្វើការគោរពដល់បារមី ដែលតាមរក្សាខ្លួននោះ រូបនាងនឹងដោះស្រាយបញ្ហាទាំងនោះបាន មួយវិញទៀត លោកគ្រូបញ្ជាក់ថា តារាចម្រៀងរូបនេះ នឹងល្បីល្បាញមានប្រជាប្រិយភាពជាថ្មីវិញ បន្ទាប់ពីចេញបទរៀបរាប់ពីដូនតាខ្មែរគឺ «Top of The lady» ដែលត្រូវហ្វេនៗគិតថាដូចពិតមែន ព្រោះតាំងពីចេញបទនេះហើយ ទាំងស្វាមីតារារ៉េប ងួន ចាន់ដេវីត និងរូបនាង ហាក់ទទួលការគាំទ្រខ្លាំងៗទៅៗគួរឲ្យកត់សម្គាល់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពនិងវីដេអូខាងក្រោម ៖

តារាចម្រៀង ទេព បូព្រឹក្ស
តារាចម្រៀង ទេព បូព្រឹក្ស
តារាចម្រៀង ទេព បូព្រឹក្ស
លោកគ្រូ មហាជ័យ

ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ លោកគ្រូ មហាជ័យ (@mahachey8899) TikTok | Watch លោកគ្រូ មហាជ័យ's Newest TikTok Videos

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]