ភ្នំពេញ៖ អាចនិយាយបានថា តារាសម្ដែង និងពិធីការិនីអ្នកនាង ប៉ែន ស្រីពេជ្រ ថ្មីៗនេះ នាងទើបតែសម្រាលបានកូនស្រីម្នាក់មានសុខភាពល្អ ហើយមានមុខមាត់គួរឲ្យក្នាញ់ផងដែរ។ ម្យ៉ាងវិញទៀត បន្ទាប់ពីសម្រាលកូនរួច នាងកាន់តែទទួលបានការបារម្ភមើលថែពីស្វាមីជាងមុន។
លើសពីនេះទៅទៀត អ្នកនាង ប៉ែន ស្រីពេជ្រ និងស្វាមីកាន់តែយល់ចិត្តគ្នាខ្លាំងឡើងទ្វេដង។ មិនតែប៉ុណ្ណោះ បើមើលពីជីវិតក្នុងគ្រួសារ មើលទៅពិតជាមានសុមង្គលតែម្ដង។ ម្យ៉ាងគ្រប់រូបភាពដែលតារារូបនេះបង្ហោះ តែងបង្ហាញស្នាមញញឹម និងភាពរីករាយយ៉ាងមានក្ដីសុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង មុននេះអ្នកនាង ប៉ែន ស្រីពេជ្រ បង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីជីវិតឯកជនរបស់ខ្លួនជាមួយស្វាមី និងកូនស្រី។ដោយរូបភាពទាំងនោះ អាចបញ្ជាក់បានថា នាងពិតជាសំណាង ដែលមានចំណងជីវិតគូល្អ ហើយរឹងមាំបែបនេះ។ ក្នុងនោះដែរបន្ទាប់ពីហ្វេនបានឃើញរូបភាពនាងបង្ហោះ ពួកគេបានសរសើរពីជីវិតប្ដីប្រព្ធនាងគ្រប់ៗគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]