ផលិតផល​ថែ​រក្សា​សម្រស់​មួយ​ចំនួន​ អាច​​បញ្ចៀស​បញ្ហា​ស្បែក​ផ្សេង​ៗ​ ក៏​ដូចជា​ជួយ​​ចិញ្ចឹម​បំប៉ន​ស្បែក​ឲ្យ​​នៅ​ក្មេង​ជាង​វ័យ។ យ៉ាង​ណា​មិញ គ្នា​យើង​គួរ​​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​ផលិតផល​ដែល​ដាក់​​លក់​នៅ​តាម​ទីផ្សារ​ និង​ដោយ​​គ្មាន​ការ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​​ជំនាញ​ជាមុន​​​ ​​ពិសេស​នៅ​អំឡុង​ពេល​​ព្យាយាម​យក​កូន​តែ​ម្ដង។

​​​ផលិតផល​ថែ​រក្សា​សម្រស់​​គួរ​ប្រើ​អំឡុង​ពេល​ព្យាយាម​យក​កូន

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផលិតផល​ដែល​មាន​សុវត្ថិភាព​ និង​ណែនាំ​ឲ្យ​ប្រើ​នៅ​​អំឡុង​ពេល​ព្យាយាម​យក​កូន​ រួម​មាន​៖

១. សារធាតុ​Niacinamide និង Azelaic acid

ពិត​ណាស់​ បញ្ហា​មុន​ជា​កង្វល់​ទូទៅ​របស់​ស្រីៗ​យើង​ជា​ច្រើន​ដែល​កំពុង​ព្យាយាម​យក​កូន ប៉ុន្តែ​​គ្នា​យើង​គួរ​ស្វែង​រក​គ្រឿង​ផ្សំ​ជាក់លាក់​មួយ​ចំនួន ដូចជា​Niacinamide និង Azelaic acid ដែល​មាន​សុវត្ថិភាព​អំឡុង​ពេល​មាន​ផ្ទៃពោះ។

២. វីតាមីន​C

ចំណែក​វីតាមីន​C ​ជា​គ្រឿង​ផ្សំ​ដ៏​ពេញ​និយម​​នៅ​ក្នុង​ផលិតផល​ថែរក្សា​សម្រស់​ ដោយ​មាន​សមត្ថភាព​ជួយ​ដោះស្រាយ​បញ្ហា​ពណ៌​ស្បែក​មិន​ស៊ី​គ្នា ព្រម​ទាំង​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​តឹងណែន​ផង​ដែរ។  

៣. ក្រែម​ការពារ​កម្ដៅ

យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​អាច​ប្រើ​ក្រែម​ការពារ​កម្ដៅ​ដោយ​មិន​រើស​ពណ៌​សម្បុរ​ស្បែក​ឡើយ។ ជាក់ស្ដែង ក្រែម​ការពារ​កម្ដៅ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ស្រី​ៗ​ដែល​ព្យាយាម​យក​កូន​ ពីព្រោះ​អ័រម៉ូន​​មាន​ផ្ទៃពោះ​ជាក់លាក់​ អាច​ធ្វើ​ឲ្យ​​ស្បែក​យើង​ងាយ​បំផ្លាញ​​ដោយ​កម្ដៅ​ថ្ងៃ។ ហេតុ​នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ជ្រើសរើស​ប្រភេទ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​SPE​៣០​ និង​លាប​រៀង​រាល់​២​ម៉ោង​ម្ដង​ នៅ​ពេល​ដែល​ស្ថិត​ក្រោម​ពន្លឺ​ថ្ងៃ។

ផលិតផល​ថែ​រក្សា​សម្រស់​​មិន​​គួរ​ប្រើ​អំឡុង​ពេល​ព្យាយាម​យក​កូន

១. ពពួក​Retinol

អ្នក​ដែល​មាន​ផ្ទៃពោះ ឬ​ព្យាយាម​យក​កូន​គួរ​ជៀសវាង​សារធាតុ​Retinol និង​Retinoidដោយ​សារ​តែ​សារធាតុ​ប្រភេទ​នេះ អាច​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក​ និង​សរសៃ​ឈាម​ដែល​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​ទារក​ក្នុង​ផ្ទៃ។

សារធាតុ​Accutane

​សារធាតុ​Accutane​ ត្រូវ​បាន​ប្រើ​សម្រាប់​ព្យាបាល​មុន​យ៉ាង​មាន​ប្រសិទ្ធភាព និង​ភាគ​ច្រើន គឺ​ជា​ប្រភេទ​ថ្នាំ​លេប។ អ៊ីចឹង​ហើយ​ ប្រសិនបើ​យើង​​​​​​ចាប់ផ្ដើម​យក​កូន​ យើង​ចាំបាច់​ត្រូវ​ជៀសវាង​សារធាតុ​នេះ​ យ៉ាង​ហោច​ណាស់​​រយៈ​ពេល​មួយ​ខែ​មុន។ ជំនួស​មក​វិញ គ្នា​យើង​អាច​ប្រើ​ពពួក​អាស៊ីដ​AHA ដែល​អាច​ជួយ​ការពារ​មុន​ ព្រម​ទាំង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​អំឡុង​ពេល​ព្យាយាម​យក​កូន។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]