តៃវ៉ាន់៖ ជាការពិតណាស់ សម្រាប់តារាស្រី Ruby Lin នៅពេលបច្ចុប្បន្ននេះ រូបនាងនៅតែទទួលបានការគាំទ្រ និងការតាមដានជាបន្តបន្ទាប់ មិនថាសកម្មភាពក្នុងសិល្បៈ ឬជារឿងឯកជននៅក្នុងគ្រួសាររបស់នាងនោះឡើយ ក្រោយពីបានប្រឡូកនៅក្នុងសិល្បៈជាច្រើនឆ្នាំមកនេះ។

ជាក់ស្ដែង ងាកមកមើលសម្រស់របស់តារាស្រីរូបនេះខណៈស្ថិតក្នុងវ័យជាង ៤០ឆ្នាំទៅហើយ ក៏ជាទីពេញចិត្តរបស់ទស្សនិកជន និងហ្វេនៗដូចគ្នា ដែលកាលពីថ្មីៗនេះ នៅលើទំព័រផ្ទាល់ខ្លួនរបស់ Ruby Lin បានបង្ហោះរូបថតថ្មីមួយចំនួន រួមទាំងការចែករំលែកការសង្ខេបអំពីអ្វីដែលនាងបានធ្វើក្នុងរយៈពេល ១ ឆ្នាំកន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់នោះ នៅពេលដែលបានមើលឃើញពីសម្រស់របស់នាងនៅក្នុងរូបថតហើយ បានធ្វើឲ្យហ្វេនៗលាន់មាត់សរសើរយ៉ាងខ្លាំង ទៅលើ រូបរាងស្លីមស្អាតរបស់ Ruby Lin និងសម្រស់ក្មេងជាងវ័យ ប្រៀបបានដូចជានារីវ័យ២០ជាងឆ្នាំ ព្រមជាមួយនឹងស្ទាយ៍ស្លៀកពាក់ក្នុងឈុតដ៏ពេញនិយមផ្សេងៗ ជួយលើកសម្រស់របស់នាងឲ្យកាន់តែមានភាពទាក់ទាញ និងមានមន្តស្នេហ៍ទៀតផង៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]