បរទេស៖ ថ្មីៗនេះ ជាមួយនឹងការបង្ហាញខ្លួនសាជាថ្មីរបស់ តារាសម្ដែង Will Smith ដែលបានវិលត្រលប់មក ដើរលើកម្រាលព្រំក្រហម ដើម្បីសម្ពោធរឿងថ្មីនោះ ពិតជាធ្វើឲ្យមហាជនចាប់អារម្មណ៍ ក្រោយពីស្ងប់ស្ងាត់ រយៈពេលជាច្រើនខែ នៃការធ្វើពហិការចំពោះ សកម្មភាពការទះ.កំ.ផ្លៀ.ង តារាកំប្លែង Chris Rock នៅលើឆាកអូស្ការ។

ក្នុងនោះដែរ លោក Will Smith ហាក់បង្ហាញនូវភាពស្រស់ស្រាយ ពោរពេញដោយភាពរីករាយ មានទាំងស្នាមញញឹម និងមានសកម្មភាពយ៉ាងល្អូកល្អើន ដោយបានមកចូលរួមក្នុងព្រឹត្តិការណ៍ ជាមួយនឹងភរិយាបណ្ដូលចិត្ត រួមទាំងកូនបីនាក់របស់លោក ទៀតផង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំឮកផងដែរថា កាលពីនៅក្នុងពិធីប្រគល់ពានរង្វាន់អូស្ការ កាលពីខែមីនាឆ្នាំនេះ លោក Will Smith បានបង្កភាពច្របូកច្របល់ នៅពេលដែលបានឡើងលើឆាក ដើម្បីទះ.កំ.ផ្លៀ.ងតារាកំប្លែង Chris Rock នៅពេលដែល Chris និយាយលេងសើចដោយចៃដន្យអំពីក្បាលទំ.ពែ.ករបស់ប្រពន្ធតារាសម្ដែងរូបនេះ និងបង្កជាភាពភ្ញាក់ផ្អើលដល់ទស្សនិកជន ខណៈដែលក្រោយមករូបលោក ក៏បានសុំទោសចំពោះទង្វើដ៏រន្ធ.ត់មួយនេះ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Will Smith 
Will Smith 
Will Smith និង ភរិយា
Will Smith និង ភរិយា
Will Smith និង ភរិយា
Will Smith និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]