រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនភាគច្រើនបានស្គាល់ កញ្ញា ឆន ស្រីណេត ជា នារីខ្មែរកម្ពុជាក្រោមដំបូងគេ ដែលបានដាក់ពាក្យចូលរួម ក្នុងការប្រកួតសម្រស់ Miss Universe Cambodia 2021 នៅកម្ពុជា មិនតែប៉ុណ្ណោះ ថែមទាំងទទួលបានលទ្ធផលល្អ ដោយរូបនាងក្លាយជាបវរកញ្ញាលំដាប់រងទី១។
តួយ៉ាង ក្រោយទទួលបានជ័យលាភីជាទីគាប់ចិត្តយ៉ាងដូច្នេះហើយ រូបនាងក៏ទទួលបានឱកាសការងារសម្តែង ថតស្បតពាណិជ្ជកម្មជាច្រើនហូរហែ។ យ៉ាងណាមិញ ងាកទៅមើលជីវិតស្នេហាវិញ តាំងពីចូលសិល្បៈមក រូបនាងមិនធ្លាប់មានប្រវត្តិទាក់ទងនឹងបុរសណាម្នាក់ឡើយ ប៉ុន្តែបែរជាថ្មីៗនេះ បង្ហាញមុខមាត់បុរសម្នាក់ជាមួយរូបភាពស្និទស្នាលប្លែកខុសពីរាល់ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយ បុរសម្នាក់នោះ ត្រូវគេស្គាល់យ៉ាងច្បាស់ជាលោក Bidaut Derek ជាជនជាតិបារាំង ស្រឡាញ់ក្បាច់គុណខ្មែរ ពោលគឺគុនល្បុក្កតោ ធ្លាប់ពាំនាំក្បាច់គុណខ្មែរទៅផ្សព្វផ្សាយដល់បរទេស ជាមនុស្សមានឈ្មោះល្បីល្បាញម្នាក់ ជាពិសេសរូបលោកក៏ជាម្ចាស់ក្លឹបប្រដាល់មួយកន្លែងផងដែរ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺរូបនាងបង្ហោះវីដេអូជាមួយនឹងបុរសនេះភ្ជាប់ជាមួយសារបញ្ជាក់ច្បាស់ៗជា គូដណ្តឹងនឹងគ្នាថែមទៀតផង ធ្វើឲ្យហ្វេនៗរំភើបជំនួសមិនស្ទើរ មិនត្រឹមតែស្រស់ស្អាត ស្រស់សង្ហាដូចគ្នានោះឡើយ អ្នកទាំងពីរក៏បានជួយជ្រោមជ្រែងផ្សព្វផ្សាយសិល្បៈខ្មែរទៅកាន់បរទេសផងដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]