បរទេស៖ មិនត្រឹមតែធ្លាប់ជាអតីតកីឡាករបាល់ទាត់ ដែលមានការគាំទ្រពីហ្វេនៗជាច្រើននោះទេ តែសម្រាប់ជីវិតរស់នៅបច្ចុប្បន្ន របស់ លោក David Beckham ក៏ត្រូវបានតាមដាន ពីសកម្មភាពផ្សេងៗ ជាពិសេស ការរស់នៅ នៅក្នុងគ្រួសាររបស់ លោកតែម្ដង។

យ៉ាងណាមិញ កាលពីថ្មីៗ​នេះ Victoria Beckham ដែលជាភរិយារបស់លោក បាន​ចែករំលែក​វីដេអូ​ខ្លី​មួយ ដែលបានទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាទាំងឡាយ ដោយបានលេងសើច​ជាមួយ​ស្វាមី​របស់​នាង​ នៅលើ Instagram ខណៈដែលអតីតកីឡាកររូបនេះ បានតុបតែងខ្លួនពាក់​អាវយឺតធម្មតា រួម​ជាមួយ​វ៉ែនតា​។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់នោះគឺ ហ្វេនៗជាច្រើន បានមើលឃើញថា លោក David ក៏កំពុង​តែ​ផឹក​កាហ្វេ​មួយ​ពែង នៅ​ក្នុង​ផ្ទះបាយ ខណៈ​កំពុង​ច្រៀង​តាម​បទ​ភ្លេង​បុណ្យ​ណូអែល។ ហើយតាមរយៈវីដេអូនេះ ភរិយារបស់លោក ហាក់ដូចជាបានបង្ហាញផ្ទៃខាងក្នុងដ៏ប្រណីតនៃផ្ទះរបស់ពួកគេ ទៀតផង។

ម៉្យាងវិញទៀត ផ្ទះមួយនេះ ត្រូវបានគេដឹងថា David និង Victoria បានទិញនៅ West London ក្នុងតម្លៃ ៣១,៥ លានផោន (ប្រហែលជាង ៣៨លានដុល្លារ) ក្នុងឆ្នាំ ២០១៣ ដោយអ្នកទាំងពីរ បានជួសជុល និងរចនាវិមានទាំងមូលឡើងប្រណីត ហើយបន្ទាប់ពី៣ឆ្នាំ គ្រួសារពួកគេ ក៏បានបន្តរស់នៅជាមួយគ្នា នៅពាក់កណ្តាលឆ្នាំ ២០១៦៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

David Beckham និងភរិយា
David Beckham និង ភរិយា
Victoria
David Beckham
David Beckham
David Beckham
David Beckham

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]