ភ្នំពេញ៖ គម្រោង បុរី Dragon land 598 បានចុះអនុស្សារណៈយោគយល់ជាដៃគូយុទ្ធសាស្ត្រ ជាមួយធធនាគារកម្ពុជាសាធារណៈ ដើម្បីសម្របសម្រួលដល់អតិថិជនក្នុងការទិញផ្ទះប្រកបដោយភាពជោគជ័យ។
ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងក្រោមវត្តមានលោក Jackey Tang CEO គម្រោងបុរី Dragon land 598 និងលោក Ong Ming Teck CEO ធនាគារកម្ពុជាសាធារណៈ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនាឱកាសនោះដែរ លោក Jackey Tang បានឱ្យដឹងថា៖
បន្ថែមពីនេះ លោកបានបញ្ជាក់ថា៖
លោក Jackey Tang បានបន្តថា គម្រោង បុរី Dragon land 598 មិនមែនត្រឹមតែសហការជាមួយធនាគារនោះទេ គឺគម្រោងរបស់បុរី ឮនៅបន្តចុះកិច្ចសហការនានាជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងមួយចំនួនទៀត ដើម្បីជាផ្នែកមួយរឹងមាំក្នុងការផ្តល់នូវទំនុកចិត្តជូនអតិថិជនរបស់ខ្លួនជាដើម។
លោក Ong Ming Teck CEO ធនាគារកម្ពុជាសាធារណៈ បានមានប្រសាសន៍ថា ការក្លាយជាដៃគូយុទ្ធសាស្រ្តជាមួយ បុរី Dragon land 598 ដើម្បីសម្របសម្រួលការទិញផ្ទះរបស់អតិថិជនកាន់តែងាយស្រួល។ ជាមួយគ្នានេះ គាត់ក៏មានក្តីសង្ឃឹមផងដែរថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ អាចលើកកំពស់ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជាបន្ថែមទៀត។
គម្រោង Dragon land 598 គឺជាទីតាំងរស់នៅដ៏ប្រណិត និងដំបូងគេបំផុតនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ដែលបែងចែកការរស់នៅរវាងផ្លូវសួនលំហែបែបធម្មជាតិ និងផ្លូវចរាចរណ៍ដែលធ្វើឱ្យការរស់នៅកាន់តែមានផាសុកភាព និងសុវត្ថិភាព។ បុរី Dragon land 598 ជាបុរីដែលត្រូវបានសិក្សាយ៉ាងជាក់លាក់ទៅតាមគុណភពរស់នៅរបស់អភិជនដែលពោរពេញ ទៅដោយភាពស្ញប់ស្ញែង និងសំបូរបែបជាលក្ខណៈឯកជនដ៏ទំនើបបំផុតដូចជា៖ ជណ្តើរយន្តឯកជន អាងហែលទឹកផ្ទាល់ខ្លួនស្តាយបារ បន្ទប់មើលកុន ឬបន្ទប់ Karaoke ចំណតធំទូលាយដែលអាចចតឡានបានរហូតទៅដល់ ៥គ្រឿង និងមានមុខងារសំខាន់ៗជាច្រើនទៀត។
រចនាបទនៃវីឡានីមួយៗ គឺមានមុខងារផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាជិកគ្រួសារជាមួយសហគមន៍ និងសមាជិកគ្រួសារជាមួយធម្មជាតិ ដែលមានដើមឈើជាច្រើនផ្តល់ម្លប់ត្រឈៃ វាលស្មៅដ៏ស្រស់ត្រកាល សួនបាញ់ទឹក កន្លែងហាត់ប្រាណ សួនកម្សាន្តកុមារ និងកន្លែងវាយកូនហ្គោលផងដែរ។
នាឱកាសចុងឆ្នាំនេះផងដែរ ដើម្បីអបអរសាទរការចូលមកដល់ឆ្នាំថ្មីខាងមុខ បុរី Dragon land 598 មានការផ្តល់ជូនដល់អតិថិជនយ៉ាងពិសេសបំផុត រាល់ការកក់ប្រភេទផ្ទះណាមួយពីបុរី នឹងទទួលបានការបញ្ចុះតម្លៃរហូតច្រើនជាង ៤០,០០០ដុល្លារ ឯណោះ និងការផ្តល់ជូនបន្ថែមជាច្រើនទៀត។ ជាពិសេសផ្ទះអាជីវកម្មប្រណិត បុរី Dragon land 598 នឹងបញ្ចប់ការសាងសង់ និងប្រគល់ជូននៅខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។
អតិថជនដែលចាប់អារម្មណ៍ប្រភេទវីឡាថ្មីទាំងនេះ អាចអញ្ជើញមកកាន់ការិយាល័យលក់ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ ជា សុផារ៉ា ៥៩៨ ឬលីងនេះ https://goo.gl/maps/gKKdMg8CfUGXoZwVA។
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងតាមរយៈលេខ៖ +85510 886 616 +85561 886 616៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]