ភ្នំពេញ៖ កាលពីដើមឆ្នាំ២០២២ អ្នកជំនួញ និងម្ចាស់ផលិតកម្មរាម អ្នកនាង ស្រីអូន បានបង្ហាញមុខមាត់ប្អូនស្រីជីដូនមួយ ដែលមានសម្រស់ស្រស់ស្អាតមិនចាញ់តារាឡើយ។ ហើយក្រោយពីបង្ហាញមុខប្អូនជីដូនមួយខ្លួនរួច ប្អូនស្រីនាងពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកលេងបណ្ដាញសង្គមតែម្ដង។ 

លើសពីនេះទៅទៀត មិនត្រឹមមានមុខមាត់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែប្អូនជីដូនមួយអ្នកនាង ស្រីអូន រូបរាងក៏ស្លីមស្អាត និងមានកម្ពស់ខ្ពស់ដូចតារាម៉ូដែលយ៉ាងដូច្នោះដែរ។ ក្នុងនោះដែរ គេឃើញមានមហាជនជាច្រើនបានចូលទៅ Comment សរសើរពីរូបសម្ផស្សប្អូនស្រីជីដូនមួយតារារូបនេះគ្រប់ៗគ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះប្អូនជីដូនមួយអ្នកនាង ស្រីអូន កំពុងទាក់ចំណាប់អារម្មណ៍ពីមហាជនជាថ្មីម្ដងទៀត ខណៈនាងបានស្លៀកនូវឈុតគុនល្បុក្កតោយ៉ាងសាកសម ហើយស្រស់ស្អាតផងនោះ។ ហើយរូបភាពមួុសន្លឹកដែលនាងស្លៀកឈុតគុនល្បុក្កតោ ត្រូវាបានផេកធំៗយកទៅបង្ហោះ និងអ្នកលេងបណ្ដាញសង្គមស៊ែរច្រើន។ គួរបញ្ជាក់ផងដែរថា យុវតីរូបនេះស្លៀកឈុនគុនល្បុក្កតោ ចូលរួមដង្ហែក្បួនកាលពីថ្ងៃបិទពិធីកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១៕ 

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង ស្រីអូន និងប្អូនជីដូនមួយ
អ្នកនាង ស្រីអូន និងប្អូនជីដូនមួយ
ប្អូនជីដូនមួយ អ្នកនាង ស្រីអូន
ប្អូនជីដូនមួយ អ្នកនាង ស្រីអូន
ប្អូនជីដូនមួយ អ្នកនាង ស្រីអូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]