ខេត្តកំពង់ឆ្នាំង ៖ សិល្បៈ និងប្រពៃណីខ្មែរបុរាណកំពុងវិលត្រឡប់មកវិញបែបទំនើប ជាមួយ ពិធីបុណ្យរដូវរំហើយ ជាពិធីគគ្រឹកគគ្រេងចំនួន២ថ្ងៃ ដែលធ្វើឡើងដើម្បីអបអរសាទរវប្បធម៌ និងមរតកខ្មែរ នៅកណ្តាលខេត្តកំពង់ឆ្នាំង។

ព្រឹត្តិការណ៍ដ៏សម្បូរបែប នឹងរំលេចនូវកម្មវិធីកម្សាន្តជាច្រើន រួមមានការប្រកួតបោកបែនស្រូវ ការប្រកួតបង្ហោះខ្លែងឯកខ្មែរ, របាំប្រជាប្រិយ, ការសម្ដែងចាប៉ីដងវែង, ការសម្ដែងក្បាច់គុនល្បុក្កតោ, ការប្រគុំតន្ត្រី, និងកម្មវិធីបាញ់កាំជ្រួច បង្ហោះគោមដ៏អស្ចារ្យ ព្រមទាំងមានកម្មវិធីផ្សេងៗជាច្រើនទៀត ដែលនឹងប្រព្រឹត្តទៅនៅលើទឹកដីភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីជាការចូលរួមចំណែកជួយលើកស្ទួយដល់វិស័យវប្បធម៌ខ្មែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 រូបភាព៖ បុណ្យរដូវរំហើយ
 រូបភាព៖ បុណ្យរដូវរំហើយ

ព្រឹត្តិការណ៍នេះហៅថា «ពិធីបុណ្យរដូវរំហើយ» សំដៅជំរុញប្រពៃណីខ្មែរដែលមានជាយូរលង់មកហើយ ដល់កូនខ្មែរ និងមហាជនបានស្គាល់ ដោយមានការអបអរដ៏ធំ និងប្រព្រឹត្តិទៅនៅថ្ងៃទី១៧ និង១៨ ក្នុងខែធ្នូខាងមុខនេះ។​ «ពិធីបុណ្យរដូវរំហើយ» គឺជាព្រឹត្តិការណ៍មហាជនប្រចាំរដូវរំហើយក្នុងប្រទេសកម្ពុជា ស្របនឹងពេលវេលាដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បាន និងកំពុងប្រមូលផលស្រូវ ដាល់អំបុក បង្ហើរខ្លែង និងសកម្មភាពអបអរសប្បាយ ទទួលអំណរក្នុងរដូវថ្មី នៅតាមភូមិស្រុកនានា។

 រូបភាព៖ បុណ្យរដូវរំហើយ
 រូបភាព៖ បុណ្យរដូវរំហើយ
 រូបភាព៖ បុណ្យរដូវរំហើយ

ពិធីអបអរនេះត្រូវបានរៀបចំ និងឧបត្ថម្ភដោយ «មូលនិធិ  អ៉ឹងហ្វោនដេហ្ស៊ិន» ហើយនេះក៏ជាឆ្នាំទី២ដែរ ដែលមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន បានរៀបចំ និងឧបត្ថម្ភកម្មវិធីដាល់អំបុក ដោយឡែកនៅឆ្នាំនេះ យើងបានរៀបចំជាព្រឹត្តិការណ៍បុណ្យរដូវរំហើយ ដោយរួមបញ្ចូលទាំងពិធីដាល់អំបុក និងពិធីបង្ហើរខ្លែងឯកខ្មែរ និងខ្លែងគ្រប់ប្រភេទ ការសម្ដែងរបាំបុរាណប្រចាំតំបន់ របាំប្រជាប្រិយ ចាប៉ីដងវែង ល្ខោន ល្បែងប្រជាប្រិយ និងទម្រង់សិល្បៈចម្រុះផ្សេងទៀត។

ការរៀបចំទទួលបាន ការសហការពី មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង និងគាំទ្របច្ចេកទេសដោយ ភ្លើងគប់។គោលបំណង នៃការរៀបចំពិធីបុណ្យនេះ គឺចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយ ពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងលើកស្ទួយ ថែរក្សា និងអភិរក្ស នូវប្រពៃណី ទំនៀមទម្លាប់ពីបុរាណជាយូរលង់ណាស់មកហើយ។

 រូបភាព៖ បុណ្យរដូវរំហើយ
 រូបភាព៖ បុណ្យរដូវរំហើយ
 រូបភាព៖ បុណ្យរដូវរំហើយ
 រូបភាព៖ បុណ្យរដូវរំហើយ
 រូបភាព៖ បុណ្យរដូវរំហើយ

តាមរយៈ បុណ្យរដូវរំហើយ នឹងបង្ហាញនូវភាពទាក់ទាញថ្មីៗដែលកំពុងកើតមានក្នុងទឹកដី នៃស្រុកកំពង់លែងជារួម និងនិយាយដោយឡែក ការការពារ និងអភិរក្ស តំបន់ប្រើប្រាស់ច្រើនយ៉ាង «ភ្នំនាងកង្រី-ភ្នំទូកមាស» ស្ថិតក្នុងឃុំពោធិ៍ និងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយកំពុងសហការជាមួយក្រសួងបរិស្ថាន; ការការពារ និងបង្កើនវត្តមានសត្វព្រៃក្នុងតំបន់ និងការការពារព្រៃឈើ ជីវៈចម្រុះ; គម្រោងរៀបចំវត្តអារាមគំរូលើផ្ទៃដីជាង ១០ហិកតា; មណ្ឌលវិបស្សនា; មណ្ឌលពុទ្ធិកសិក្សា; សួនសេចក្តីស្រលាញ់; កន្លែងកំសាន្តលំហែ កន្លែងជិះកង់; កន្លែងបោះតង់ និងកន្លែងទាក់ទាញអេកូទេសចរណ៍ទេសចរណ៍បុរាណដ្ឋាន និងទេសចរណ៍សហគមន៍ ជាដើម -ល-។

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យរដូវរំហើយ ប្រព្រឹត្តធ្វើឡើងរយៈពេល០៣ថ្ងៃ ដោយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងទឹកដីនៃស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងថ្ងៃទី១៧ និងទី១៨ ខែធ្នូ ក្នុងទឹកដីនៃស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ កម្មវិធីថ្ងៃនេះ (០២ ធ្នូ) គឺជាវគ្គទី១ នៃការប្រកួតដាល់អំបុក ហៅថាវគ្គប្រកួតច្រូតស្រូវ។ ការប្រកួតច្រូត រួមមានការច្រូត ការបោកបែន ការអុំ និងការស្ទៃ ដើម្បីសំរិតសំរាំងយកគ្រាប់ស្រូវ សំរាប់យកទៅវគ្គទី២ គឺការប្រកួតដាល់អំបុក។កម្មវិធីសំខាន់ៗនៃពិធីបុណ្យរដូវរំហើយ រួមមាន ការប្រកួតដាល់អំបុក និងការប្រកួតបង្ហើរខ្លែងឯក ដែលមានការចូលរួមពីក្រុមតំណាងស្រុកនីមួយៗរបស់ខេត្តកំពង់ឆ្នាំង ក្នុងនោះការប្រកួតដាល់អំបុក មានក្រុមចូលរួមប្រកួតចំនួន ៨ក្រុម ក្នុងមួយក្រុមមានសមាជិក ៨នាក់ មកពីស្រុកចំនួន ៦ ស្មើនឹង ៦៤នាក់ រីឯការប្រកួតបង្ហើរខ្លែងឯក មានក្រុមចួលរួមចំនួន ១១ក្រុម ក្នុងមួយក្រុមសមាជិក ៤នាក់ ស្មើនឹង៤៤នាក់ ។ជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ ៤លានរៀល, ជ័យលាភីលេខ២ នឹងទទួលបានប្រាក់រង្វាន់ ៣លានរៀល, ជ័យលាភីលេខ៣ នឹងទទួលបានប្រាក់រង្វាន់ ២លានរៀល, នឹងមានប្រាក់រង្វាន់លួងចិត្តសម្រាប់ក្រុមមិនបានទទួលជ័យលាភី ក្នុង១ក្រុម ទឹកប្រាក់ ១លានរៀល។

 រូបភាព៖ បុណ្យរដូវរំហើយ
 រូបភាព៖ បុណ្យរដូវរំហើយ
 រូបភាព៖ បុណ្យរដូវរំហើយ

ចំណែកកម្មវីធីសំខាន់ៗផ្សេងទៀត នៃពិធីបុណ្យរដូវរំហើយ រួមមាន៖

• ការដើរក្បួនដង្ហែរភោគផលរដូវរំហើយ មានដូចជា ស្រូវ ទឹកត្នោត ផ្លែត្នោត អំពៅ នំគម នំបត់ នំអន្សម ផ្លែឈើចម្រុះក្នុងរដូវ ដោយមានអ្នកចូលរួមចំនួនប្រមាណ ៥០០នាក់។

• ការបង្ហើរខ្លែងគ្រប់ប្រភេទលេងកំសាន្ត

• ការសម្តែងរបាំប្រពៃណីក្នុងតំបន់; របាំបុរាណ; ចាប៉ីដងវែង; ល្ខោន; និងអាយ៉ៃឆ្លើយឆ្លង ជាដើម

• ការលេងល្បែងប្រជាប្រិយ ចំនួន ១៥ ប្រភេទ

• ការតាំងពិព័ណ៌ផលិតផលក្នុងសហគមន៍ និងផ្សារបុណ្យរដូវរំហើយ

• ការប្រគុំតន្ត្រី មានការចូលរួមពីតារាចម្រៀងល្បីៗ និងសិល្បៈករជាច្រើនអ្នក

• ការបង្ហោះគោមសិរីសួស្តី និងការបាញ់កាំជ្រួចជ័យយោងតាមប្រសាសន៍ លោក អ៉ឹង ស៊ីវខូវ ប្រធានគណៈកម្មការរៀបចំពិធីបុណ្យ រដូវរំហើយ បានថ្លែងថា៖

លោកបានបន្តថា៖



 រូបភាព៖ បុណ្យរដូវរំហើយ
 រូបភាព៖ បុណ្យរដូវរំហើយ

អំពីមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិនមូលនិធិ

អ៉ឹង ហ្វោនដេហ្ស៊ិន ជាមូលនិធិសប្បុរសធម៌ដែលផ្តោតទៅលើការលើកតម្កើង ថែរក្សា និងអភិរក្ស វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ និងកិច្ចការសង្គមផ្សេងៗរួមមាន ការគាំទ្រដល់វិស័យអប់រំ ពុទ្ធសាសនា កិច្ចការចូលរួមថែរក្សាបរិស្ថាន ការពារព្រៃឈើ ការពារនិងបង្កើនវត្តមានសត្វព្រៃ និងជីវៈចម្រុះ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង «ភ្នំទូកមាស-កង្រី» និងការចូលរួមក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ដូចជាផ្លូវថ្នល់ ទឹកស្អាត និងអនាម័យ ជាដើម។ គោលដៅរបស់មូលនិធិ គឺការជម្រុញលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ជាពិសេសស្រុកកំពង់លែង និងតំបន់ជុំវិញ ដែលនឹងទទួលផលប្រយោជន៍ដោយផ្ទាល់ តាមរយៈគម្រោងរៀបចំឲ្យមានជាតំបន់ទេសចរណ៍សំបូរបែប រួមមាន គម្រោងរៀបចំវត្តអារាមគំរូលើផ្ទៃដីជាង ១០ហិកតា; មណ្ឌលវិបស្សនា; មណ្ឌលពុទ្ធិកសិក្សា; សួនសេចក្តីស្រលាញ់; កន្លែងកំសាន្តលំហែរ; កន្លែងជិះកង់; កន្លែងបោះតង់ និងកន្លែងទាក់ទាញអេកូទេសចរណ៍, ទេសចរណ៍បុរាណដ្ឋាន និងទេសចរណ៍សហគមន៍ ជាដើម ។ល។ លើផ្ទៃដីប្រមាណ ២៥០ហិកតា ក្នុងភូមិសាស្ត្រ ភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាពេលអនាគត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]