កូរ៉េខាងត្បូង៖ ជាក់ស្តែង ឈ្មោះជាតារាម្នាក់ តែងតែចង់បាន​នូវភាពស្រស់ស្អាត និងអ្វីដែលល្អបំផុត គ្រប់ជ្រុង មិនថា មុខមាត់ រូបរាង​ ការស្លៀកពាក់ជាដើម ដើម្បីទាក់ទាញក្រសែភ្នែក របស់មហាជន ឲ្យងាកសម្លឹង ពេលពួកគេ ចូលរួមកម្មវិធីនានាជាដើម។

ពិតជាទទួលស្គាល់ថា​ សម្រស់តារាបរទេសមួយចំនួន ពួកគេពូកែថែសម្រស់ អមជាមួយការធ្វើលំហាត់ប្រាណ របបអាហាររបស់ពួកគេ បានធ្វើឲ្យរូបរាង​ និងសម្រស់របស់ តារាទាំងនេះ គួរឲ្យកោតសរសើរជាមួយនឹង ភាពស្រស់ស្អាត មិនចាស់តាមអាយុ ទោះបីជាឈានចូលវ័យកាន់តែជ្រេ ឬក៏មានគ្រួសារ​កូន​ក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាមិញ សម្រស់តារាប្រុសស្រី ទាំងនេះ បែរជា ជ្រើសរើសការផាត់មុខ បែបអ៊ុតៗ នៅលើមុខថែមអាចមិ៍រុយលើផ្ទៃមុខ ដែលបានធ្វើ អ្នកទាំងនោះ កាន់តែធ្វើឲ្យសម្រស់ ស្អាតថែមមួយកំរិតទៀត ជាមួយនឹងការជ្រើសរើសស្ទីលអឺរ៉ុបបែបនេះទៅវិញ។

សូមក្រឡេកមើល ពួកគេប្រែប្រួលយ៉ាងណា ក្នុងការផាត់មុខ ក្នុងការតុបតែងខ្លួន បែបស្ទីលបរទេស នៅខាងក្រោមនេះ ថាពួកគេផាត់ខុសពីធម្មតា បន្ថែមអ៊ុតខ្មៅៗ ប្លែកយ៉ាងណា៕

សូមទស្សនារូបភាពខាងក្រោម៖

តារាស្រីផាត់មុខស្ទាយស្នាមអ៊ុត
តារាប្រុសផាត់មុខស្ទាយស្នាមអ៊ុត
តារាស្រីផាត់មុខស្ទាយស្នាមអ៊ុត
តារាស្រីផាត់មុខស្ទាយស្នាមអ៊ុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]