ថៃ៖ វាបានក្លាយ​ជា​ប្រធានបទ​ក្តៅ​បំផុតនៅ​ក្នុង​វិស័យ​សិល្បៈកម្សាន្ត​ ដែល​ត្រូវ​បាន​គេតាមដាន​យ៉ាង​ខ្លាំង ទៅលើដៃគូដ៏ពេញនិយម រវាងតារាសម្ដែងប្រុស Nine Naphat និង Baifern Pimchanok ថា​នឹង​ត្រូវ​បញ្ចប់ភាពជា​មិត្ត​ឬ​ យ៉ាងណា ក្រោយពី​ខាង​ប្រុស បាន​ចេញ​មក​បើក​ចិត្ត​ទទួល​ស្គាល់​ថា​ បានគិត​លើស​ពី​មិត្តភ័ក្ដិ និងបានទៅសារភាពពីអារម្មណ៍ផ្ទាល់ខ្លួនទៅកាន់ខាងស្រី ទៀតផង។

យ៉ាងណាមិញ រឿងថ្មីចុងក្រោយនេះ តារាសម្ដែងស្រី Baifern ក៏បានចេញមកផ្ដល់បទសម្ភាសន៍រួចហើយ ដោយបានលើកឡើងពី ការដែល លោក Nine Naphat បានមកនិយាយជាមួយនាង និងសារភាពរឿងជាច្រើន។ ហើយតារាស្រីរូបនេះ ក៏បាននិយាយថា នាងមានអារម្មណ៍ល្អ ក៏ដូចជាអារម្មណ៍ពិសេសមួយ បន្ទាប់ពីបានដឹងថា ខាងប្រុសកំពុងតែចែចង់រូបនាងទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យហ្វេនៗកាន់តែទប់អារម្មណ៍មិនជាប់ និងរំភើបជំនួស​ នោះគឺ នៅ​ពេល​ដែល Baifern ត្រូវបានគេសួរ​ថា​តើនាងនឹងយល់​ព្រម​បើកចិត្តឲ្យ Nine ឬយ៉ាងណានោះ តារាស្រីរូបនេះ បាននិយាយថា នឹងទៅប្រាប់ខាងប្រុសខ្លួនឯង ព្រមទាំងបានងក់ក្បាលតិចៗ បញ្ជាក់ថា នាងបានបើកចិត្តឲ្យ Nine ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Baifern
Baifern និង Nine
Baifern និង Nine
Baifern និង Nine
Baifern
Baifern

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]