ថៃ៖ គឺជាដំណឹងដែល​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ជា​សាធារណៈ​ម្ដង​ទៀត បន្ទាប់ពីតារាសម្តែងស្រី Pinky Savika ត្រូវបានដោះលែងជាបណ្តោះអាសន្ន ជាមួយតម្លៃធានានៅក្រៅឃុំ ៥ លានបាត រហូតធ្វើឲ្យមនុស្សជាច្រើន កំពុងតែរងចាំមើលពីសកម្មភាព ជាបន្តទៀតរបស់ តារាស្រីរូបនេះ។

យ៉ាងណាមិញ កាលពីថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២២ កន្លងទៅនេះ តាមរយៈ Anna ដែលជាអ្នក​រាយការណ៍​ព័ត៌មាន​កម្សាន្ត​ដ៏​ល្បី​មួយ​បាន​បង្ហើប​ថា​ ​បាន​ទាក់ទង​ទៅ អ្នក​គ្រប់​គ្រង​ផ្ទាល់​ខ្លួន​របស់ Pinky និង បានទទួលចម្លើយថា តារាស្រីរូបនេះ នៅ​តែ​មិន​ហ៊ាន​ទទួល​យក​ការងារ និងមិន​ហ៊ាន​មានសកម្មភាពអ្វីឡើយ ខណៈដែលពេល​នេះ នាងនឹង​គោរពតាម​សិក្ខាបទ ​ក្រោយ​ពីបាន​ឆ្លង​កាត់​រឿងរ៉ាវទាំង​នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើន បានចូលមកខមិន បង្ហាញពីការលើកទឹកចិត្ត និងរង់ចាំការវិលត្រលប់របស់ Pinky រួមទាំងបានអរគុណ ទៅ Anna ដែលមិនបោះបង់ចោលមិត្តភក្តិនៅថ្ងៃដែលប្រឈមមុខនឹងព្យុះជីវិតដ៏ធំ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Pinky
Pinky
Pinky
Pinky
Pinky
Pinky
Anna និង Pinky

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]