បរទេស៖ កាលពីថ្មីៗនេះ តារាចម្រៀងស្រី Selena Gomez បានចូលរួម ការបញ្ចាំងភាពយន្តឯកសារ «My Mind & Me» នៅទីក្រុងញូវយ៉ក ដែលតាមការសង្កេតទៅលើការបង្ហាញខ្លួន តារាស្រីរូបនេះ បានតុបតែងខ្លួន ពាក់អាវយឺត រួមជាមួយអាវវែង លេងស្ទាយ៍សក់រួញអង្កាញ់ ដើម្បីរំលេចសម្រស់ធម្មជាតិរបស់នាង។
តាមរយៈនេះដែរ បានធ្វើឲ្យអ្នកលេងអ៊ីនធើណេត បានទៅជីកកាយ រូបភាពចាស់ៗរបស់ Selena កាលពីឆ្នាំ ២០០៨ ខណៈដែលនៅពេលនោះ នាងក៏បានធ្វើម៉ូតសក់ដូចគ្នា រួមទាំងបានពាក់រ៉ូបពណ៌ខៀវផងដែរ។ ជាពិសេស បើធៀបនឹងមុខមាត់កាលពីមុន និងពេលនេះ តារាស្រី Selena ហាក់មើលទៅ មិនមានការផ្លាស់ប្តូរអ្វីច្រើនទេ ដោយគ្រាន់តែមានបញ្ហា ទម្ងន់របស់នាង ដែលបានកើនឡើង តែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា ដោយសារតែបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្តនោះ គឺបានប៉ះពាល់ដល់រូបរាងកាយរបស់ Selena យ៉ាងខ្លាំង ហើយបានធ្វើឲ្យរូបនាង ត្រូវបានគេរិះគន់ម្តងហើយម្តងទៀត ចំពោះទម្ងន់ដោយមិនអាចគ្រប់គ្រងបាន៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]