រាជធានីភ្នំពេញ ៖ បើទោះបី ទើបនឹងប្រឡូកសិល្បៈមែនពិត តែតារាស្រី យ៉ែម ស្រីពេជ្រ កំពុងផ្ទុះប្រជាប្រិយភាពមិនធម្មតាប៉ុន្មានឡើយ មិនថាជាតារាម៉ូដែល តារាសម្តែង ជាពិសេសគឺការងារជាពិធីការិនីនេះតែម្តង។ តួយ៉ាង មហាជនកាន់តែស្គាល់រូបនាងខ្លាំងឡើងៗ ដោយសារតែ តួនាទីជាពិធីការិនីក្នុងកម្មពិធី «អ្នកជិតខាង» ជាមួយនឹង តារាកំប្លែង នាយព្រែក។
ទៀតសោតតាំងពីចូលសិល្បៈ រូបនាងមិនធ្លាប់មានដំណឹងខ្ចរខ្ចាយរឿងមានស្នេហាជាមួយបុរសណាម្នាក់ឡើយ តែផ្ទុយទៅវិញ ថ្មីៗនេះ គេឯងកំពុងសង្ស័យ រូបនាងមានទំនាក់ទំនងនឹងអ្នកសម្តែងក្នុងកម្មពិធី«អ្នកជិតខាង»ជាមួយគ្នា គឺតារាកំប្លែង ពូណុយ ក្រោយឧស្សាហ៍បង្ហាញភាពស្និទស្នាលនឹងគ្នាខ្លាំង ខុសប្លែកពីធម្មតា នៅមួយរយៈចុងក្រោយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ពូណុយ បានបញ្ជាក់ច្បាស់ៗថា រូបលោកគ្មានទំនាក់ទំនងអ្វីជាមួយ កញ្ញា យ៉ែម ស្រីពេជ្រ ដូចការសង្ស័យនោះឡើយ ព្រោះកំឡុងពេលនេះ រូបលោកត្រូវធ្វើការទំនុកបម្រុង ឪពុកម្តាយ និងក្មួយប្រុស ដូច្នេះមិនទាន់ចង់គិតគូររឿងស្នេហានោះឡើយ រូបភាពនិងវីដេអូទាំងនោះគ្រាន់តែជាការសម្តែងតែប៉ុណ្ណោះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភព ៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]