បរទេស៖ ថ្មីៗនេះ យោងតាមគេហទំព័រ The Sun បានបង្ហាញថា នៅក្នុងវីដេអូចាប់ផ្តើមរដូវកាលថ្មីនៃកម្មវិធី «Britain's Got Talent» លោក Simon Cowell ដែលជាគណៈកម្មការ បានចាប់យកចំណាប់អារម្មណ៍ភ្លាមៗ ពីអ្នកគាំទ្រជាច្រើន ទៅលើទឹកមុខចម្លែ.ករបស់លោក។
នៅក្នុងនោះដែរ មានមនុស្សមួយចំនួន បានបញ្ចេញមតិថា ស្បែកមុខរបស់ គណៈកម្មការរូបនេះ ហាក់បីដូចជា រលោង គ្មានស្នាម ធ្មេញសភ្លឺថ្លា រហូតដល់អ្នកខ្លះទៀត បែរជាលើកឡើងថា មើលមិនស្គាល់មុខ ផលិតករដ៏ល្បីរូបនេះ ទៅវិញ។ ទន្ទឹមនឹងនោះ អ្នកទស្សនាផ្សេងទៀត ក៏បានបន្ថែមថា រូបលោកកាន់តែមានរាងស្គ.ម ក្នុងវ័យ ៦៣ ឆ្នាំ ប៉ុន្តែមិនដឹងពីវិធីដែល លោក Simon បានអនុវត្តឡើង ដើម្បីឱ្យស្បែកភ្លឺរលោងនោះទេ បន្ទាប់ពី បានបោះបង់ចោលថ្នាំ Botox។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ យោងតាមកាសែតបរទេស New York Post ក៏បានលើកឡើងជារឿយៗថា លោក Simon Cowell កំពុងតែបានក្លាយជាប្រធានបទ នៃការពិភាក្សាក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណិត ដោយសារតែរូបរាងរបស់លោក បានផ្លាស់ប្តូរឥតឈប់ឈរ ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]